ហេតុអ្វីកម្ពុជាត្រូវលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ខ្ញុំសូមបញ្ជាក់ថា ៖ ទោះបីជាភាគីថៃមិនឯកភាពជាមួយយើង ក្នុងការយកបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិICJ ក៏កម្ពុជា នឹងប្ដឹងទៅ ICJ លើបញ្ហានេះ ។ នាយករដ្ឋមន្ត្រីបានលើកឡើងថា ៖ ដើម្បីបញ្ចប់បញ្ហានេះ និងពន្លត់បញ្ហានេះតែម្ដង កុំឱ្យមានបញ្ហាស្រពិចស្រពិលគ្នា ជាពិសេសការធ្លាក់ចូលទៅក្នុងបំផុសរុញច្រានដោយក្រុងជ្រុលនិយមពីក្តាប់តូច នៅក្នុងប្រទេសថៃ និងកម្ពុជា ដែលអាចឈានទៅដល់ការផ្ទុះអាវុធ និងការប្រឈមគ្នា អញ្ចឹងកិច្ចការងារនេះ គឺជាកិច្ចការ សម្រេចចិត្តរបស់រាជរដ្ឋាភិបាល ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ប្រាប់ហើយថា ៖  កម្ពុជាដាច់ខាត ត្រូវតែយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីកុំឲ្យក្រុមជ្រុលនិយមនៃប្រទេសទាំងពីរ យកបញ្ហានេះមកញុះញង់បន្តទៀត។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុងបទថ្លែងអន្តរាគមន៍ សមាជរដ្ឋសភា ព្រឹទ្ធសភា លើកទីមួយ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ។
សម្ដេចបានបន្តថា , ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីពន្លត់បញ្ហា ជាជាងអង្គុយបក់ផ្សែង រឿងបញ្ហាព្រំដែនដែលបន្សល់ទុកពីអតីតកាល ដោយសម្ដេចបានបង្ហាញនូវកី្តសង្ឃឹមថា ភាគីថៃនិងគាំទ្រឆន្ទៈរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសុច្ចរិតភាពពិតប្រាកដ ដើម្បីធានា ផលប្រយោជន៍ប្រទេសជាតិ៕

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print