ប៉ោយប៉ែត៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជួញដូរនិងសេពថ្នាំញៀនពីរនាក់រួមជាមួយវត្ថុតាង កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចឡធ្យូង ស្ថិតក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចឲ្យថា ជនសង្ស័យដែលជួញដូរនិងសេពថ្នាំញៀនទី១-ឈ្មោះ តូច រដ្ឋា ហៅរដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ និងទី២-ឈ្មោះ ផន សុផាត ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំងពីរស់នៅក្នុងភូមិកើតហេតុ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំងពីត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដកហូតវត្ថុតាងរួមមានគ្រឿងញៀនប្រភេទខេទឹកកកពណ៌សថ្លាចំនួន ១៩ថង់តូចរួមជាមួយឧប្បករណ៍ប្រើប្រាស់មួយចំនួន និងទូរស័ព្ទដៃម៉ាកណូគារចំនួន៣គ្រឿង ប្រាក់៥ម៉ឺនរៀល។
ក្រោយពីចាប់ខ្លួនជនសង្ស័យបានបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរនិងកសាងសំណុំរឿង ក្រោយជនសង្ស័យឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្រដូចពាក្យសមត្ថកិច្ចចោទសួរមែន។
លោក ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យក្រោយពីកម្លាំងកសាងសំណុំរឿងរួចរ៉ាល់ត្រូវបញ្ជូនទៅទីបញ្ជាករអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ វណ្ណា