នៅទីក្រុងហាំប៊ួគ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, ឆ្លៀតក្នុងឱកាសអញ្ជើញចួលរួមក្នុងសន្និសីទស្តីពីចីរភាពទីក្រុងហាំប៊ួគ ២០២៥, លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Bärbel Kofler រដ្ឋលេខាធិការនៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ និងជាសមាជិកសភាអាល្លឺម៉ង់ ។
គោលបំណងនៃជំនួបនេះគឺ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក៏ដូចជាផ្លាស់យោបល់ និងបទពិសោធន៍ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនាពេលអនាគត និងជាពិសេសការត្រៀមសម្រាប់កិច្ចចរចារស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលប្រទេសទាំងពីរ នាពេលខាងមុខ ។
គួរបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារនេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្នុងស្មារតីបន្តលើកកម្ពស់មិត្តភាព និងទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូស្មើភាព ៕ដោយ៖តារា