ភ្នំពេញ: បុរសម្នាក់បើករថយន្តលឿនជ្រុលបុកបង្កាន់ដៃស្ពាន់អាកាស រងការខូចរថយន្តខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១២នឹង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៥ខែ មិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវសហព័រុស្សី គល់ស្ពានអាកាស៧មករា ដែលស្ថិតនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ ។
ប្រភពពត៌មានពីកន្លែងកេីតហេតុបាននិយាយប្រាប់ថា នៅមុនពេលកេីតហេតុគេឃេីញ រថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូសពណ៌ប្រផេះមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2CC-6754បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវ សហព័រុស្សីក្នុងទិសដៅពីលិចទៅកេីតក្នុងលឿនយ៉ាងលឿន លុះបេីកមកដល់ចំណុចកេីតហេតុ ក៏ស្រាប់តែជ្រុលបុកក្បាលក្លូបង្កាន់ដៃស្ពាន់អាកាសបណ្តាលអោយ បែកធុងប្រេងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកក្បាលក្លូវិញរងការខូចតិចតួច ។ ប្រភពពត៌មានពីកន្លែងកេីតហេតុបានបន្តទៀតថាខណះគ្រោះថ្នាក់ភ្លាមៗ ដោយឃេីញមានកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ចំណុចកេីតហេតុភ្លាមៗហេីយទាក់ទងទៅកំលាំងនៃការិយាល័យ ចររាចរណ៍ផ្លូវគោគភ្លាមៗ ។
បន្ទាប់ពីកេីតហេតុ សមត្ថកិច្ចនគរបាលជំនាញនៃការិល័យចររាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានស្ទូចរថយន្តបង្កខាងលេីយកទៅរក្សាទុកដេីម្បីរងចាំការដោះស្រាយថ្ងៃក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ