សារព័ត៌មាន Reuters ៖ លោក ដូណាល់ ត្រាំ ស៊ីញេបទបញ្ជាហាមពលរដ្ឋមកពីប្រទេសចំនួន១២ ចូលក្នុងសហរដ្ឋអាមេរិក

ចែករំលែក៖

ទីក្រុងវ៉ាស៊ីនតោន ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters សេតវិមាន នៅថ្ងៃពុធ ទី៤ ខែមិថុនា បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយដែលហាមឃាត់ពលរដ្ឋមកពីបណ្ដាប្រទេសមួយចំនួន ចូលក្នុងសហរដ្ឋអាមេរិក ដើម្បីការពារអាមេរិកពីជនបរទេសដ៏គ្រោះថ្នាក់។

ភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា ៖ តាមសេតវិមាន បទបញ្ជាលើបម្រាមធ្វើដំណើរខាងលើនឹងត្រូវអនុវត្តទាំងស្រុងលើពលរដ្ឋមកពីប្រទេសចំនួន១២ ក្នុងនោះរួមមាន ៖ អាហ្វហ្កានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ អេក្វាទ័រហ្គីណេ អេរីត្រេ ហៃទី អ៉ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ ចំណែក ពលរដ្ឋមកពីប្រទេស៧ផ្សេងទៀតត្រូវបានដាក់ឱ្យនៅក្រោមការរឹតត្បិតមួយផ្នែក ក្នុងនោះរួមមានប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តួកមេនីស្ថាន និងវ៉េណេស៊ុយអេឡា។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានក៏បានបញ្ជាក់ដែរថាក្រុមប្រទេសដែលស្ថិតក្រោមបម្រាមធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកទាំងស្រុង គឺដោយសារតែត្រូវបានរកឃើញថា មានការខ្វះខាតក្នុងការត្រួតពិនិត្យ និងត្រូវបានកំណត់ថាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមសេតវិមាន បទបញ្ជាលើបម្រាមធ្វើដំណើរខាងលើនឹងត្រូវចូលជាធរមាននៅម៉ោង ១២៖០១នាទីយប់រំលងអធ្រាត្រ ថ្ងៃទី៩ ខែមិថុនា (ម៉ោងនៅសហរដ្ឋអាមេរិក)។
លោក ដូណាល់ ត្រាំ នៅថ្ងៃទី៤ ខែមិថុនា បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ហាមប្រជាជនចំនួន ១២ប្រទេសជាន់ដីអាម៉េរិក ក្នុងនោះរួមទាំងមីយ៉ាន់ម៉ា។ ប្រទេសចំនួន ៧ផ្សេងទៀត រួមទាំង ឡាវ ត្រូវបានរឹតត្បឹតដោយផ្នែក។ ការហាមឃាត់នេះ ធ្វើឡើងក្រោយហេតុផលការពារសន្តិសុខ និងទប់ស្កាត់ភេរវកម្ម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print