នគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណី សម្រួល និងផ្តល់ទីតាំងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្ដាល÷ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ល្បាតលើដងផ្លូវ ក៏ប្រទះឃើញជនសង្ស័យខាងលើក៏បានឃាត់សាកសួរនាំ រហូតឈានដល់ការឃាត់ខ្លួនសង្ស័យបានភ្លាមចំនួន០៣នាក់ ពាក់ព័ន្ធករណីសម្រួល និងផ្តល់ទីតាំងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

សមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៤កញ្ចប់ សម្ភារៈប្រេីប្រាស់ និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

...

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print