ក្មេងប្រុសអាយុ០៧ឆ្នាំម្នាក់បានលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្មេងប្រុសអាយុ០៧ឆ្នាំម្នាក់បានលង់ ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម នៅត្រង់ចំណុចប្រឡាយទឹកមួយកន្លែង(ប្រឡាយដូនទាវ)ស្ថិតក្នុងភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា ក្មេងប្រុសរងគ្រោះខាងលើឈ្មោះ សុខ ទិច  អាយុ០៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុគេឃើញក្មេងប្រុសខាងលើបានទៅសាលារៀនលុះប្រហែលម៉ោង ៤រសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ក្មេងប្រុសខាង លើបានចេញពីសាលារៀនរួចក៏បាត់ដំណឹង ដោយបាត់ក្មេងប្រុសរកមិនឃើញ ទើបសាច់ ញាតិនាំគ្នាស្វែងរកឆោឡោបង្ករការភ្ញាក់ផ្អើលនៅវាលាម៉ោង១៧និង ៣០ នាទី ទើបប្រជាពលរដ្ឋប្រទះសាកសព។

...

ក្រោយពិនិត្យ ធ្វើកោសល្យវិច័យនិងធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានបញ្ជាក់ថា ក្មេងប្រុសខាងលើពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែនរួចក៏ប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print