ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីដែលសហរដ្ឋអាមេរិកប្រកាសថានឹងដាក់កំហិតចំពោះការផ្តល់ទិដ្ឋាការសម្រាប់និស្សិតបរទេសនៃសាកលវិទ្យាល័យ Harvard

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ជាការឆ្លើយតបទៅនឹងការប្រកាសរបស់សហរដ្ឋអាមេរិកស្តីពីការដាក់កំហិតចំពោះការផ្តល់ទិដ្ឋាការសម្រាប់និស្សិតបរទេសនៃសកលវិទ្យាល័យ Harvard នាពេលថ្មីៗកន្លងទៅនេះ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៥ ខែមិថុនាថា កិច្ចសហប្រតិបត្តិការផ្នែកអប់រំរវាងចិននិងអាមេរិកគឺផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

គេហទំព័រ «CCFR China state-controlled media » ប្រទេសចិន ប្រឆាំងជាប់រហូតមកចំពោះការធ្វើនយោបាយនីយកម្មលើកិច្ចសហប្រតិបត្តិការផ្នែកអប់រំ ហើយការអនុវត្តពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកវាបានត្រឹមតែបង្ខូចដល់មុខមាត់និងកេរ្តិ៍ឈ្មោះអន្តរជាតិរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ប្រទេសចិននឹងគាំពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សិស្ស-និស្សិត និងបញ្ញវន្តចិននៅក្រៅប្រទេស៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print