អាជ្ញាធរ និងសមត្ថកិច្ចចុះ ប្រមូលសិស្ស ១២នាក់ គេចម៉ោងសិក្សា ទៅប្រមូលផ្តុំគ្នាក្នុងតារាងបាល់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សិស្សគេចម៉ោងសិក្សានៅក្នុងវិទ្យាល័យអង្គមេត្រីចំនួន១២នាក់ ត្រូវបានលោកនាយកសាលា សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រមូលយកមកអប់រំ ខណៈដែលសិស្សខិលខូចខាង លើប្រមូលផ្តុំគ្នាក្នុងតារាងបាល់មួយកន្លែងមិនចូលរៀន។

ការប្រមូលសិស្សគេចម៉ោងសិក្សាយកមកធ្វើការអប់រំនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០២៥ នៅក្នុងតារាងបាល់ទះក្នុងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចថា កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល រលាំងគ្រើល និងនាយកសាលា បានហៅក្មេងមួយក្រុមជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន អង្គមេត្រី ដែលគេចម៉ោងសិក្សា មកប្រមូលផ្ដុំនៅចំណុចផ្ទះរបស់ឈ្មោះ រ៉ាវី-កេសី ( ប្ដី-ប្រពន្ធ ) ម្ចាស់តារាងបាល់ទះនៅក្នុងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានចំនួន ១២ នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ អឿន សុភ័ក្រ្ត ភេទប្រុស អាយុ ១៦ឆ្នាំ ( ឈប់រៀន )
២-ឈ្មោះ វ៉ុក គីមឡុង ភេទប្រុស ដេអាយុ ១៦ឆ្នាំ ( ឈប់រៀន )
៣-ឈ្មោះ ខន ជីវ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ  ជាសិស្សរៀនថ្នាក់ទី 10A អវត្តមានចំនួន ២០ដង ទាំង ៣នាក់រស់នៅភូមិដូនអៀត ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៤-ឈ្មោះ នួន សំបូរ ភេទប្រុស អាយុ ១៦ឆ្នាំ  ជាសិស្សថ្នាក់ទី 10C អវត្តមានចំនួន ២៥ដង
៥-ឈ្មោះ តាំង សេងហួរ ភេទប្រុស សិស្សថ្នាក់ទី 10B អវត្តមានចំនួន ៣០ ដង  ទាំង ២នាក់ នៅភូមិទួលល្វា ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៦-ឈ្មោះ  ឌឿន សុខណា ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិកំណប់ ឃុំរលាំង គ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាសិស្សថ្នាក់ទី10B អវត្តមានចំនួន២៦ដង
៧-ឈ្មោះ ស្រស់ ម៉ានិត ភេទប្រុស អាយុ ១៦ឆ្នាំ ភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី  ជាសិស្សថ្នាក់ទី10E អវត្តមានចំនួន ២៤ដង
៨-ឈ្មោះ  ឈុន លីម៉េត ភេទប្រុស អាយុ ១៦ឆ្នាំ ភូមិស្រូល ឃុំរលាំងគ្រើល ស្រុកសំរោងទង ជាសិស្សថ្នាក់ទី10B  អវត្តមានចំនួន ៣០ដង
៩-ឈ្មោះ ភឿង សម្បត្តិ ភេទប្រុស អាយុ ១៦ឆ្នាំ ភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ជាសិស្សថ្នាក់ទី 10D  អវត្តមានចំនួន ២៨ដង
១០-ឈ្មោះ គង់ សូតមុន្នី ភេទប្រុស អាយុ ១៦ឆ្នាំ ភូមិអូររំចេក ឃុំសែនដី ស្រុកសំរោងទង  ជាសិស្សថ្នាក់ទី10A  អវត្តមានចំនួន ៣២ដង
១១-ឈ្មោះ វ៉ាន់ រ៉ាវីត ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុក សំរោងទង ជាសិស្សថ្នាក់ទី10E អវត្តមានចំនួន៣៥ដងនិង១២-ឈ្មោះ ខាត់ ចាន់ធឿន ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិមហាលំពាំងទី១ ឃុំសែនដី  ស្រុកសំរោងទង ជាសិស្សថ្នាក់ទី10A  អវត្តមានចំនួន  ២៧ដង។

ក្រោយប្រមូលសិស្សគេចម៉ោងសិក្សាបានចំនួន១២នាក់ខាងលើ សមត្ថកិច្ច អាជ្ញាធរដកហូតម៉ូតូបានចំនួន ៩គ្រឿង និងទូរស័ព្ទចំនួន ១១គ្រឿង ។

...

ករណីនេះសមត្ថកិច្ចជំនាញសាកសួរ និងអញ្ជើញអាណាព្យាបាលទាំងអស់មកជួបអប់រំប្រគល់ជូនអាណាព្យាលអប់រំបន្ត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print