សមត្ថកិច្ចនគរបាលក្រុងបាវិត បង្រ្កាបក្មេងទំនើងដែលប្រមូលផ្តុំគ្នាបង្ហោះម៉ូតូនៅលើផ្លូវក្រវ៉ាត់ក្រុង ចំនួន ០៨នាក់

ចែករំលែក៖

​ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិត បង្រ្កាបក្មេងទំនើង ដោយប្រមូលផ្តុំគ្នាបង្ហោះម៉ូតូនៅលើផ្លូវក្រវ៉ាត់ក្រុង  បញ្ជូនមកកាន់អធិការក្រុងបានចំនួន ០៨ នាក់ អប់រំណែនាំ និង ធ្វើកិច្ចសន្យា រួចបានអញ្ជើញអាណាព្យាបាល មកធានាត្រលប់ទៅផ្ទះវិញ។​

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា កាលពីថ្ងៃទី០៥  ខែមិថុនា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ អែម សុវណ្ណរិទ្ធ អធិការនៃអធិការដ្ឋាននគរបាលក្រុងបាវិតបានដឹកនាំកម្លាំង ចុះ បង្រ្កាបក្មេងទំនើងដោយប្រមូលផ្តុំគ្នាបង្ហោះម៉ូតូនៅលើផ្លូវក្រវ៉ាត់ក្រុង ស្ថិតក្នុងភូមិតាបឹប សង្កាត់ បាវិត  ក្រុងបាវិតខេត្តស្វាយរៀង។

ដោយសមត្ថកិច្ច ឃាត់ខ្លួនមកកាន់អធិការក្រុងបានចំនួន ០៨ នាក់ ប្រុស និងម៉ូតូ ចំនួន ០៤ គ្រឿង និងដកហូត ម៉ូតូ០១គ្រឿងម៉ាក់ HONDA DREAM ពណ៌ខ្មៅ  ឆ្នាំផលិត ២០២០ របស់ឈ្មោះ  ឆែម សីហា ភេទ ប្រុស អាយុ១៧ ឆ្នាំ មានស្រុកកំណើត ភូមិក្រសាំងគយ ឃុំ ជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង យកមករក្សាទុក នៅ អធិការដ្ឋានក្រុងបាវិត។

ចំពោះក្មេងទំនើងទាំងនោះ សមត្ថកិច្ចបាន អប់រំណែនាំ និង ធ្វើកិច្ចសន្យា រួចបានអញ្ជើញអាណាព្យាបាល មកធានាទៅមូលដ្ឋានវិញផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print