ហួសចិត្ត! ក្មេងស្រី​ៗជេីងខ្លាំង​ណាត់គ្នា​ប្រកួតកម្លាំងថ្វីដៃ​ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ ពិតជាហួសចិត្តណាស់ មិនគិតនាំគ្នាខំរៀនសូត្របែរជាក្មេងស្រី​ៗជេីងខ្លាំងពីរក្រុម​ណាត់គ្នា​ប្រកួតកម្លាំងថ្វីដៃគ្នាក្នុងវាលស្រែ។

ដោយបានការចង្អុលណែ​នាំដ៏ខ្ពង់ខ្ពស់ពី​ លោក​ឧ​ត្ដ​មសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបា​លខេត្ដកំពង់ស្ពឺ​  និងគោលការ​ណ៍ឯកភាព​ពី​តំណាង​អយ្យការ​ អ​មសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ អោយជំនា​ញ​ចាត់ការ​តាមនីតិវិ​ធី​លេីករ​ណីក្រុ​មក្មេងទំនេីង​ជាស្រីៗ​ ដែ​ល​បានធ្វេី​ការ​ណា​ត់​ សាកកម្លាំងរវា​ងគ្នានិងគ្នាដោ​យ​ការវាយគ្នា​ផ្ទាល់​នៅក្នុងស្រែ​ ។

បន្ទាប់​ពី​បានទទួល​ពាក្យបណ្ដឹង​ពី​ភាគី​ម្ខាង​ ឈ្មោះ ផាត លី​ចាន់សុី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិដន្លង ឃុំក្រាំង​
ចេ​ក ស្រុកសាមគ្គីមុនីជ័យ​ ប្ដឹងឈ្មោះ រស់ ព្រីរីហ្សា ភេទ​ស្រី អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុ​ក​សាមគ្គីមុនីជ័យ ចុងបណ្ដឹង​មក ជំនាញនៃអធិ​ការដ្ឋាននគរបា​ល​ស្រុកសាមគ្គីមុនីជ័យ បានធ្វើកិច្ចការនេះជាបន្ទាន់។

ភាគី​ដែលត្រូវ​គេប្ដឹង​ រស់ ព្រីរីហ្សា រួមជាមួយបក្ខ​ពួកចំនួន​០៣នាក់ផ្សេង​ទៀត​ ១-ឈ្មោះ ប៊ុន រតនា ភេទ​ស្រី អាយុ​ ១៧ឆ្នាំ នៅភូមិព្រៃសំរោង ឃុំលំហាច ស្រុកអង្គស្នួល ២-ឈ្មោះ ជា វិបុត្រ ភេទប្រុស អាយុ​ ១៧ឆ្នាំ​ ៣-ឈ្មោះ ផាត សុខអាយ ភេ​ទស្រី អាយុ​ ១៦ឆ្នាំ ។ កាល​ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង​ ១៨​ នឹង​៤០​នាទី បក្ខពួក​៣​នាក់​ និងឈ្មោះ រស់ ព្រីរីហ្សា បា​នជិះម៉ូតូមកដល់គោលដៅដែល​បា​នណាត់ជួប​គ្នា​ (តាមបណ្ដា​ញសង្គម​ messages) នៅចំណុចបឹង​ស្រែខាងកើតភូមិដន្លង ឃុំក្រាំង​ចេក ស្រុ​កសាមគ្គីមុនីជ័យ​ រីឯ​ឈ្មោះ ផាត លីចាន់សុី មានគ្នាចំ​នួន​ ២នាក់​ រួមជា​មួយបក្ខពួកឈ្មោះ យ៉េន យ៉ារី អាយុ​ ១៧ឆ្នាំ ។
ក្រោយពីបានជួបជជែកគ្នាមិនទាន់ចប់​
ផ​ង​ ឈ្មោះ រស់ ព្រីរីហ្សា បានហក់ទៅ​វៃ៉ឈ្មោះ​ ផាត លីចាន់សុី និងបាន​ធ្វេីសក​ម្មភា​ព​វាយតបត​គ្នាដោយបច្ចេកទេសរៀង​ៗខ្លួន​ ដោយវាយគ្នាទៅវិញ​ទៅម​ក​ បណ្ដាលឱ្យមាន​ការប្រឡាក់ភក់និងរងរបួសរៀងៗខ្លួន​ ។

យោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ បា​នអោយដឹងថា ភាគីទាំងសងខាង​បានធ្វេីការចោទប្រកាន់គ្នាទៅ​វិញទៅមក​ ដូច្នេះ​សមត្ថកិច្ច​បានធ្វើការ​ឃាត់និងបញ្ជូនសំណុំរឿងទៅ​កាន់ការិ​យាល័យ​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ដេីម្បី​មានចំណាត់ការ​នីតិវិធី​បន្ដ​។ ជាក់​ស្ដែង​សម​ត្ថកិច្ច​ដកហូតវត្ថុតាងទូរស័ព្ទចំនួន​០៥​គ្រឿង ដែលជាមធ្យោបាយបង្កហេតុ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print