ភ្នំពេញ÷ ថ្ងៃសៅរ៍ ១២កេីត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថៃ្ង ០៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៩ និង ៣០ នាទី គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដាក់គោលដៅត្រួតពិនិត្យអាវុធដើម្បីរក្សាសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដែលស្ថិតនៅផ្លូវ ១០១៩ ចំណុច សាលាបឋមសិក្សាភ្នំពេញថ្មី ភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌសែនសុខបានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះក្នុងគោលបំណងរឹតបណ្តឹងនឹងរក្សាសន្តិសុខសណ្តាប់ធ្នប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ភូមសាស្ត្រខណ្ឌសែនសុខ។
ក្នុងរបាយការណ៍ដដែលបានឲ្យដឹងទៀតថាសមាសភាពចូលរួម :
១.លោក ឃុត សុខខា ឋានៈ អភិបាលរង
២.លោក ឈៀង ម៉ាឡា ឋាន : អធិការរង
៣.លោក ទិត្យ សុខខេមរ័ត្ន ឋាន: ជំនួយការនឹងកំលាំងចូលរួម ២៨ នាក់
-សាលាខណ្ឌ ០៧ នាក់
-នគរបានខណ្ឌ ១៣ នាក់
-កងរាជអាវុធហត្ថខណ្ឌ ០៣ នាក់ និង សណ្តាប់ធ្នាប់ សាលាខណ្ឌ ០៧ នាក់ ម៉ូតូឆ្លងកាត់ ១៧៧ គ្រឿង ក្នុងនោះត្រួត ពិនិត្យរថយន្តចំនួន ៥៧ គ្រឿង អាវុធឆ្លងកាត់ គ្មាន ៕
ដោយ÷ចន្ទ លីហ្សា