ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្រាប់ច្រកទ្វារធំៗចំនួន៣ នៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបានថៃសម្រេចបិទជាឯកតោភាគី ដោយបើកដំណើរការតែ៣ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍។

មន្រ្តីប្រចាំច្រកទ្វារទាំង៣នេះ បានឲ្យដឹងថា សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង ត្រូវថៃ សម្រេចបិទជាឯកតោភាគី នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ដោយពួកគេជូនដំណឹងមកថា បើកដំណើរការតែ៣ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៣រសៀល។
ដោយឡែកច្រកទ្វារជប់គគីរ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏ត្រូវបានថៃសម្រេចបិទដោយឯកតោភាគីនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥នេះ។ ភាគីថៃជូនដំណឹងមកថា ច្រកនេះបើកក្នុង១សប្តាហ៍៣ថ្ងៃ គឺ ថ្ងៃអង្គារ ពុធ ព្រហស្បតិ៍ ចាប់ពីម៉ោង០៨ ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់។

សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះកងទ័ពថៃ បិទព្រំដែនជាឯកតោភាគី មុនម៉ោងកំណត់ គឺទុកឱ្យភាគីថៃទទួលខុសត្រូវ សម្រាប់ជនរួមជាតិកម្ពុជា ត្រូវមានភាពចាស់ទុំ ថ្លៃថ្នូរ និងកុំបង្កហេតុ ។ សម្ដេចបានអំពាវនាវឲ្យបងប្អូនជនរួមជាតិ រក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរៀបសារ តែមុឺងម៉ាត់ មិនទុកឲ្យបរទេសប្រមាថ ។
ប្រសាសន៍សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងនៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ដោយសម្ដេចបានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ របស់សម្ដេច ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print