ពលរដ្ឋរិះគន់អាជ្ញាធរខេត្ដសៀមរាបធ្វើផ្លូវអត់ដាក់ប្រព័ន្ធលូបណ្ដាលឲ្យទឹកជន់លិច​ខូច​ខាតផ្លូវស្ទើ​ទាំង​ស្រុង

ចែករំលែក៖

ខេត្ដសៀមរាប៖ ផ្លូវក្រាលកៅស៊ូមួយខ្សែដែលទើបចំណាយថវិការដ្ឋជួសជុលកាលពីរដូវប្រាំងឆ្នំាមុនបានរងការខូចខាតស្ទើទាំងស្រុងដោយសារអាជ្ញាធរគ្មានប្រព័ន្ធលូបង្ហូទឹកដើម្បីបញ្ជៀសការជនលិចទើបបណ្ដាលឲ្យផ្លូវកៅស៊ូនោះទឹកជនលិចរៀងរាល់ថ្ងៃ។

ផ្លូវកៅស៊ូមួយខ្សែនេះមានចំណុចចេញពីខាងក្រោយផ្សារលើធំថ្មីឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងសៀមរាប ស្ថិតនៅភូមិតាវៀន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

កំណាត់ផ្លូវខាងលើនេះទទួលរងការខូតខាតស្ទើរតែទាំងស្រុងទៅហើយ ប៉ុន្ដែអាជ្ញាធរជាពិសេសប្រធានមន្ទីរសាធារណៈ មិនបានយកចិត្ដទុកដាក់និងជួសជុលដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋឡើយ។ ជារៀងរាល់ថ្ងៃបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឬពលរដ្ឋប្រើប្រាស់កំណាត់ផ្លូវខាងលើបានកើតក្តីព្រួយបារម្ភយ៉ាខ្លាំងដោយសារតែផ្លូវនេះត្រូវទឹកភ្លៀងជន់លិចនៅកន្លែងខ្លះធ្វើដំណើរ ឬបើកបរយានយន្ដកាត់ទឹក និងមានទឹកហូរចូលផ្ទះពលរដ្ឋផងដែរ។

តាមប្រជាពលរដ្ឋដែលប្រើប្រាស់កំណាត់ផ្លូវខាងលើជាប្រចាំបានប្រាប់ឲ្យដឹងថា ផ្លូវមួយខ្សែដែលបំបែកចេញពីផ្លូវ ខាងក្រោយផ្សារលើ និងផ្លូវក្រវាត់ក្រុងសៀមរាប នោះបានទទួលរងការខូចខាតជាច្រើនថ្ងៃមក ហើយគួបផ្សំមានររថយន្តដឹកដីតូចធំដឹកលើសទម្ងន់បើកបរឆ្លងកាត់ទាំងយប់ទាំងថ្ងៃ ហើយក៏ជាផ្លូវប្រជុំទៅដោយមធ្យោបាយយានជំនិះបើកឆ្លងកាត់ច្រើន គួបផ្សុំការធ្វើផ្លូវនោះគ្មានបច្ចេកទេស គ្មានគុណភាពផង ទើបងាយរងការខូចខាត ។

ប្រជាពលរដ្ឋបានឲ្យដឹងថា មិនទាន់ឃើញមានអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធណាមួយធ្វើការជួសជុល ឬដាក់លូនៅកន្លែងនោះទេ ដែលគេសង្ស័យថា ប្រធានមន្ទីរសាធារណៈការដេកលក់ហើយមើលទៅដោយទុកឲ្យកំណាត់ផ្លូវមួយខ្សែនេះក្លាយជាជង្ហុកជ្រៅដែលអ្នកជិះម៉ូតូខ្លះស្ទើតែធ្លាក់ទឹក និងធ្លាក់ពីលើម៉ូតូ ពលរដ្ឋកាន់តែកើតក្តីព្រួយបារម្ភថែមទៀត នោះគឺនៅពេលដែលរដូវភ្លៀងធ្លាក់ម្ដងៗទឹកលិចផ្លូវ បង្កលំបាកទៅលំបាកទៅ។ ផ្លូវដែលលិចទឹកនេះ ឲពលរដ្ឋស្ទើតែបោះសំណាញ់ចាប់ត្រី និងអាចអ៊ុំទូកបានបានទៅហើយ ។

ប្រជាពលរដ្ឋរិះគន់ថា អាជ្ញាធរយកថវិការដ្ឋមកបោះចោលទរទេរៗ ដោយសំណូមពរផងដែរដល់ ឲអាជ្ញារគ្រប់លំដាប់ថ្នាក់មេត្តាជួយសម្រួលជួសជុលឡើងវិញនិងកាក់ប្រព័ន្ធលូឲ្យបានត្រឹមត្រូវ ទើបគ្មានទឹកជនលិចផ្លូវបាន ប៉ុន្ដែអាជ្ញាធរធ្វើហាក់មិនដឹងមិន ឲឃើញ ៕

1 2 3 4

ដោយ៖ និរន្ដរ៍

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print