ភ្នំពេញ ៖ ប្រសិនបើយើងអានដំណឹងដែលផ្សាយចេញពីម៉ាស៊ីនផ្សាយព័ត៌មានរបស់ថៃ ខ្ញុំដឹងថា បងប្អូនខ្មែរយើងមានការហួសចិត្តផង និងឆ្ងល់ផង។ ជាមួយគ្នា ខ្ញុំក៏បានសង្កេតឃើញ បងប្អូនមួយចំនួនបានបង្ហោះសារ ទាមទារឱ្យរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន របស់យើង ចេញធ្វើការ បំភ្លឺ កែតម្រូវ ឬឆ្លើយតប។ មិនចាំបាច់ទេ! នេះជាការលើកឡើងពីលោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដែលអតីតជាអ្នកសារព័ត៌មានពហុជំនាញ ក្នុងការនិពន្ធអត្ថបទ និពន្ធសៀវភៅ ចងក្រងឯកសារ មានមូលដ្ឋានគ្រឹៈគ្រប់ជ្រុងជ្រោយ រឹងមាំក្នុងការទទួលខុសត្រូវចំពោះវិជ្ជាជីវះ ក្រមសីលធម៌ ។
លោក ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់ថា ៖ សម្តេចតេជោ ហ៊ុន សែន ក៏បានបំភ្លឺហើយពីអត្ថន័យនៃការកែសម្រួលកម្លាំងកងទ័ព គឺមិនមែនដកកងទ័ព ដូចដែលគេផ្សាយនោះទេ។ បែបនេះក៏មិនមែនជាករណីតែ១នោះទេ មានច្រើនករណីទៀត។ ថៃ ផ្សាយថា «នៅព្រំដែនចលាចល ដោយសារតែភាគីកម្ពុជាបើកទ្វាយឺតយ៉ាវ»។ យើងចាំទេថា តើស្វាណាដែលប្រកាសបិទព្រំដែនជាឯកតោភាគី? ត្រង់គេបិទទ្វារច្រកព្រំដែន ស្រេចតាមក្បាលវ៉ាល់ គេមិនលើកនិយាយ បែរជារំអូយក្នុងសាធារណមតិថា យើងបើកទ្វារយឺត។
លោកថា ៖ ដូច្នេះ សារដែលខ្ញុំចង់ចូលរួមនៅពេលនេះជាមួយបងប្អូន និងសាធារណជន នៅត្រង់ថា លើសពីការតាមដានការផ្សាយពីគ្រប់ទិដ្ឋភាព ចំណុចគន្លឹះ គឺយើងបន្តស្តាប់និងក្តាប់ឱ្យជាប់អំពី «សភាពការណ៍ពិត»។ សភាពការណ៍ពិតនៅលើដី សំខាន់ជាងសម្តីចាក់ដោតលើកាសែត។ ភាសាចាក់ដោត ភាសាកាឡៃរបស់គេ ជួនកាលបើឮហើយ ក៏អស់សំណើចចោលទៅ។ តែបើគេមកបំពាន សូម្បីមានត្រឹមខ្សែតី ឬស្បែកជើង ក៏គប់ក្បាលបានដែរ។ ហើយចាំផ្សាយវិញថា ក្បាលបែក ដោយសារឆ្កែខាំ ៕
ដោយ ៖ សិលា