សមាគមកីឡាបាល់ទាត់ Sheffield និង Hallamshire County បានឱ្យដឹងថាលោក Uriah Rennie ដែលជាអាជ្ញាកណ្តាលស្បែកខ្មៅដំបូងគេនៅ Premier League បានទទួលមរណភាពក្នុងអាយុ 65 ឆ្នាំ។
លោកRennie ដើមកំណើតហ្សាម៉ាអ៊ីក ដែលធំដឹហក្តីនៅ Sheffield ប្រទេសអង់គ្លេសបានបង្កើតប្រវត្តិសាស្ត្រក្នុងឆ្នាំ 1997 នៅពេលដែលគាត់ដឹកនាំការប្រកួត Premier League រវាង Derby County និង Wimbledon ។
គាត់បានបន្តធ្វើជាមន្ត្រីកាត់សេចក្តីក្នុងការប្រកួតជាង 300លើក រួមទាំង 175 ប្រកួតនៅក្របខ័ណ្ឌកំពូលរបស់ប្រទេសអង់គ្លេស។
Rennie បានចូលនិវត្តន៍នៅឆ្នាំ 2008 ហើយ 15 ឆ្នាំក្រោយមកទៀតទើបមានមន្ត្រីស្បែកខ្មៅម្នាក់ទៀតទទួលបន្ទុកការប្រកួត Premier League លោក Sam Allison ជាអាជ្ញាកណ្តាលកាត់សេចក្តីឱ្យ Sheffield United ទល់នឹង Luton Town ក្នុងឆ្នាំ 2023 ។
កាលពីខែមេសា Rennie បានប្រាប់ BBC ថាគាត់កំពុងរៀនដើរម្តងទៀត បន្ទាប់ពីគាត់ពិការពីចង្កេះចុះក្រោម ដោយសារស្ថានភាពដ៏កម្រមួយ។