បាតុករ ប៉ះទង្គិចជាមួយកម្លាំងប៉ូលិសអាម៉េរិក នៅទីក្រុង Los Angeles រដ្ឋ California ក្នុងថ្ងៃទី៩ ខែមិថុនា

ចែករំលែក៖

អាម៉េរិក ៖ ទិដ្ឋភាពបាតុករ ប៉ះទង្គិចជាមួយកម្លាំងប៉ូលិសអាម៉េរិក នៅទីក្រុង Los Angeles រដ្ឋ California ក្នុងថ្ងៃទី៩ ខែមិថុនា។ គិតត្រឹមថ្ងៃដដែលនេះ វាមានរយៈពេល ៤ថ្ងៃហើយ ដែលបាតុករ បានទាមទារឱ្យអាជ្ញាធរអាម៉េរិក ដោះលែងជនអន្តោប្រវេសន៍ ដែលត្រូវបានចាប់ខ្លួន។ នេះបើយោងតាម ប្រភពពី AFP នឹងរូបភាព ។

កន្លងមក រដ្ឋបាលអាម៉េរិក បានពង្រាយកងល្បាតជាតិចំនួន ២០០០នាក់រួចហើយ រួមទាំងកម្លាំងម៉ារីន ៧០០នាក់ ជាបណ្តោះអាសន្ន។ យោធាអាម៉េរិក នៅថ្ងៃទី៩ ខែមិថុនា កំពុងប្រមូលកម្លាំងល្បាតជាតិនៅរដ្ឋ California ២០០០នាក់បន្ថែម។
សូមបញ្ជាក់ថា ៖ អាម៉េរិកបញ្ជូនទាហានជើងទឹក៧០០នាក់ទៀតទៅបង្រ្កាបក្រុមបាតុករ នៅឡូសអេនជឺលេស ។
សេតវិមានអាម៉េរិកបានបញ្ជូនទាហានជើងទឹកអាម៉េរិកបន្ថែមប្រមាណ ៧០០នាក់ទៀតដើម្បីធ្វើការបង្រ្កាបក្រុមបាតុករអន្តោប្រវេសន៍ដែលនាំគ្នាចេញបាតុកម្មប្រឆាំងជាមួយនឹងការសម្រេចចិត្តរបស់រដ្ឋបាលលោកដូណាល់ត្រាំក្នុងការចាប់បញ្ជូនជនអន្តោប្រវេសន៍ដែលគ្មានឯកសារស្នាក់នៅច្បាស់លាស់ និងលួចធ្វើការនៅសហរដ្ឋអាម៉េរិក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print