តោះទៅលេង ! ប្រាសាទដើមចាន់ នៃរមណីយដ្ឋានសំបូរព្រៃគុក អតីតរាជធានីឦសានបុរៈ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រាសាទដើមចាន់ (N15) ស្ថិតនៅក្នុងក្រុមប្រាសាទសំបូរ ឬក្រុមខាងជើងនៃរមណីយដ្ឋានសំបូរព្រៃគុក អតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡាក្នុងចន្លោះចុងសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧នៃគ្រឹស្តសករាជ។

ប្រាសាទឥដ្ឋ ដែលស្ថិតក្នុងតំបន់បេតិកភណ្ឌពិភពលោកមួយនេះ ត្រូវបានសាងសង់ឡើងដោយព្រះបាទឦសានវរ្ម័នទី១ នៅសតវត្សរ៍ទី៧ ដើម្បីឧទ្ទិសដើម្បីឧទ្ទិសថ្វាយ ព្រះសិវៈ ក្នុងលទ្ធិព្រហ្មញ្ញសាសនា។ ប្រាសាទដើមចាន់ ស្ថិតក្នុងក្រុមប្រាសាទសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ជាប្រាសាទក្នុងតំបន់ប្រាសាទសំបូរព្រៃគុក បនាភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

តំបន់ប្រាសាទសំបូរព្រៃគុក ដែលជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” ត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី៨ ខែកក្កដា  ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ (Krakow) ប្រទេសប៉ូឡូញ។

ប្រាសាទដើម ចាន់ មានទីតាំងស្ថិតនៅ ខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ~32km ពីដំរីជាន់ខ្លា។

ប្រាសាទដើម ចាន់ស្ថិតនៅក្នុងប្រភេទតំបន់ទេសចរណ៏ ប្រាសាទ, សញ្ញាសំគាល់។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃតំបន់ទេសចរណ៏ប្រាសាទដើម ចាន់ដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ មើលរចនាប្រាសាទ និងចំណុចផ្សេងៗទៀត ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print