បុរសវ័យចំណាស់ម្នាក់បើករថយន្ដលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្ដដឹកថ្មបណ្ដាលអោយរងការខូចខាតទាំងសងខាង

ចែករំលែក៖

​    ភ្នំពេញ ៖ រថយន្ត០២គ្រឿង បើកបរត្រង់ចំណុចផ្លូវបំបែកជាបួនខ្វះការប្រុងប្រយ័ត្នរៀងខ្លួន បុកគ្នាពេញទំហឹងអោយរថយន្ដដឹកថ្មបែកកង់ ឯរថយន្ដព្រុសខូចខាតផ្នែកពីមុន ។

ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីពលរដ្ឋបានអោយដឹងថា មុនកើតហេតុមានរថយន្តដឹកថ្ម មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដា យ ពាក់ផ្លាកលេខ ចង្កូតស្តាំ PP-3486 បេីកបរដោយបុរស២នាក់ ក្នុងទិសដៅពីកេីតមកលិចល្បឿនមធ្យម ខណៈពេលបេីកមកដល់ចំណុចផ្លូវបំបែកជាបួន ក៏មានរថយន្តព្រុស មួយគ្រឿង ពណ៌ស ពាក់ ផ្លាកលេខ ភ្នំពេញ 2BQ-1160 បានបេីកបរដោយបុរសវ័យចំណាស់ម្នាក់រួមជាមួយប្រពន្ធក្នុងទិសដៅពីជេីងទៅត្បូងល្បឿនលឿនមកដល់ចំណុចខាងលេី ក៏បានជ្រុលបុកគ្នា បណ្តាលឲ្យរងការខូចខាតរថយន្តរថយន្ដដឹកថ្មបែកកង់ ខាងរថយន្ដព្រុសខូចខាតផ្នែកពីមុន ក្នុងហេតុការណ៍នេះដែលមុនបណ្តាលអោយអ្នកណាម្នាក់រងរបួសឡើយ ។ 

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងខាងលេី និងបានឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា ក្នុងករណីភាគីទាំងសងខាង ធ្វើការដោះស្រាយមិនត្រូវគ្នានោះទេ សមត្ថកិច្ចជំនាញមូលដ្ឋាន នឹងរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ផងដែរ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print