ប្រទះឃើញបុរសម្នាក់ស្លាប់មានក្រម៉ាចងកនៅក្លោងទ្វារផ្ទះល្វែង១កន្លែង ទាំងកណ្តាលអធ្រាត្រ ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ ដោយ មានក្រម៉ាចងក នៅក្លោងទ្វារផ្ទះល្វែង១កន្លែង កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៥ នៅផ្ទះល្វែងមួយកន្លែង ក្រោយផ្សារនាគមាស ផ្លូវលេខ៣២៦ សង្កាត់ផ្សារដើមគ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពពីអ្នកភូមិដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ នៅទីតាំងខាងលើមានសភាពងងឹត លុះពលរដ្ឋម្នាក់បានបើកភ្លើងខាងមុខផ្ទះ ស្រាប់តែប្រទះឃើញបុរសម្នាក់ ឈ្មោះ កើត សាម៉ី អាយុ៤៨ឆ្នាំ ស្លាប់ដោយមានក្រម៉ាចងក នៅចំរឹងដែកក្លោងទ្វារផ្ទះ ក្នុងសភាពដោះអាវ ស្លៀកខោខ្លីត្រឹមជង្គង់ ពណ៌ទឹកប៊ិច។ បន្ទាប់មកអ្នកភូមិក៏នាំគ្នាបើកភ្លើងគ្រប់ផ្ទះ និងបានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

...

សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការហ៊ុមព័ទ្ធខ្សែ រួចទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច័យ ដើម្បីធ្វើការពិនិត្យសពស្វែករកមូលហេតុនៃការស្លាប់ មុនប្រគល់ជូនក្រុមគ្រួសារ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print