ខេត្តព្រះវិហារ ៖ ស្ថានភាពនៅតំបន់សមរភូមិជួរមុខមុំបី កាន់តែធូរស្រាល ក្រោយភាគីទាំង២ បានឯកភាពជួបពិភាក្សាគ្នាចំនួន៣ដង ក្នុងមួយសប្តាហ៍ ដោយម្ខាង៧នាក់ តែគ្មានអាវុធក្នុងដៃ។
នេះជាដំណោះស្រាយដែលកើតចេញពីមេដឹកនាំទាំង២ ដើម្បីកាត់បន្ថយភាពតានតឹងខ្លាំងនៅតំបន់សមរភូមិជួរមុខ ចៀសវាងការបាញ់គ្នាដោយប្រការណាមួយ។
យើងទាំងអស់គ្នា សូមជូនពរ និងបន់ស្រន់កុំឲ្យមានប៉ះទង្គិចគ្នាទៀត ដើម្បីសេចក្តីសុខ និងការរីកចំរើនសម្រាប់ប្រជាជនទាំង២ ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ សង្គ្រាមគ្មានចំណេញអ្វីបន្តិចទេ មានតែការដោះស្រាយតាមផ្លូវច្បាប់ នោះជាលទ្ធផល ដែលយើងទទួលបានដោយសន្តិវិធី ៕
...
ដោយ ៖ សិលា