កិច្ចពិភាក្សា ស្តីពី សង្គ្រាមពាណិជ្ចកម្ម អាមេរិកចិន មានភាពល្អប្រសើរ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ ២០២៥ បានផ្សាយថា ក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិក និងចិន បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ពួកគេបានព្រមព្រៀងលើក្របខណ្ឌមួយ ដើម្បីដាក់បទឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្មឡើងវិញ និងលុបចោលការរឹតបន្តឹងការនាំចេញ ខណៈដែលផ្តល់សញ្ញាតិចតួចប៉ុណ្ណោះជុំវិញដំណោះស្រាយយូរអង្វែង។

នៅចុងបញ្ចប់នៃការចរចារយៈពេលពីរថ្ងៃ ក្នុងទីក្រុងឡុងដ៍ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានប្រាប់អ្នកយកព័ត៌មានថា មានកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយបន្ថែមលេីកិច្ចព្រមព្រៀង ដែលបានឈានដល់កាលពីខែមុននៅទីក្រុងហ្សឺណែវ ដើម្បីបន្ធូរបន្ថយពន្ធសងសឹកទ្វេភាគី។ លោក Lutnick បញ្ជាក់ថា ការរឹតបន្តឹងរបស់ចិនលើការនាំចេញសារធាតុរ៉ែកម្រទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវបានដោះស្រាយ ជាផ្នែកមូលដ្ឋាននៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ។ ចំណែកសហរដ្ឋអាមេរិក នឹងលុបចោលការរឹតបន្តឹងរបស់ខ្លួនលេីការនាំចេញ semiconductor និងទំនិញបច្ចេកវិទ្យាផ្សេងទៀតទៅកាន់ចិន។
ក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Li Chenggang បាននិយាយថា ជាគោលការណ៍ ភាគីទាំងពីរឈានដល់ក្របខណ្ឌអនុវត្តការឯកភាពគ្នា ដែលមេដឹកនាំនៃប្រទេសទាំងពីរ សម្រេចបានអំឡុងការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី៥ ខែមិថុនា ហើយឯកភាពទៅលេីការសម្រេចបាន នៅក្នុងកិច្ចប្រជុំទីក្រុងហ្សឺណែវ។ លទ្ធផលនាពេលនេះ គឺអាចត្រឹមតែរក្សាកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ដោយដោះស្រាយលើការគ្រប់គ្រងការនាំចេញប៉ុណ្ណោះ។
លទ្ធផលនៃការចរចានាពេលនេះ អាចដោះស្រាយបានតិចតួច ជុំវិភាពខុសគ្នាយ៉ាងស៊ីជម្រៅលើពន្ធឯកតោភាគីរបស់លោក ត្រាំ និងការត្អូញត្អែររបស់សហរដ្ឋអាមេរិកជាយូរមកហើយអំពីគំរូសេដ្ឋកិច្ចដែលដឹកនាំដោយរដ្ឋ និងជំរុញការនាំចេញរបស់ចិន។
ភាគីទាំងពីរមានពេលរហូតដល់ថ្ងៃទី១០ ខែសីហា ដើម្បីចរចារកកិច្ចព្រមព្រៀងដ៏ទូលំទូលាយបន្ថែមទៀត ដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម ឬបញ្ចុះអត្រាពន្ធ ៣០ភាគរយមកនៅត្រឹម ១៤៥ភាគរយខាងភាគីអាមេរិក និងបញ្ចុះអត្រាពន្ធ ១០ភាគរយមកនៅត្រឹម ១២៥ភាគរយខាងភាគីចិន៕

...

រូបថត​: Xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print