អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Ding Xuexiang សមាជិក អចិន្ត្រៃយ៍នៃ ការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្តចិន និងជា ឧបនាយករដ្ឋមន្ត្រី ចិនបានជួបសន្ទនា ដោយឡែកពីគ្នា ជាមួយ លោកស្រី Marina Raguš អនុប្រធាន រដ្ឋសភាស៊ែប៊ី លោក Achilbay Ramatov ឧបនាយករដ្ឋមន្ត្រី ទីមួយរបស់ អ៊ូសបេគីស្ថាន និងលោក Hossein Afshin អនុប្រធានាធិបតី អ៊ីរ៉ង់ដែល អញ្ជើញ ចូលរួម មហាសន្និបាត ផ្លាស់ប្តូរ វិទ្យាសាស្ត្រនិង បច្ចេកវិទ្យា “ខ្សែក្រវាត់ និង ផ្លូវ” លើកទីពីរ នៅក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន កាលពីរសៀល ថ្ងៃទី១០ខែ មិថុនា ឆ្នាំ២០២៥។
គេហទំព័រ «CCFR China state-controlled media » ពេលជួបសន្ទនា ជាមួយ លោកស្រី Marina Raguš លោក Ding Xuexiang បានលើក ឡើងថា ភាគីចិនរីករាយ ធ្វើ ការជាមួយ ភាគី ស៊ែប៊ី ដើម្បី អនុវត្តជាក់ស្តែង នូវគំនិត ឯកភាពរួម ដ៏សំខាន់របស់ ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការ ខាងការរួមគ្នា កសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយ គុណភាពខ្ពស់ កសាង កិច្ចសហប្រតិបត្តិការ ផ្នែក ច្នៃប្រឌិតថ្មី ខាង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ឱ្យទៅជា ចំណុចកំណើន ថ្មីនៃទំនាក់ទំនង ទ្វេភាគី ដើម្បីជំរុញឱ្យ ការកសាង សហគមន៍រួម វាសនាចិន-ស៊ែប៊ី ក្នុងយុគសម័យ ថ្មីទទួល បានសមិទ្ធផល កាន់តែច្រើន ។
គេហទំព័រ «CCFR China state-controlled media » ពេលជួប សន្ទនាជាមួយ លោក Achilbay Ramatov លោក Ding Xuexiang បានថ្លែងថា ភាគីចិន រីករាយ ធ្វើការ ជាមួយភាគី អ៊ូសបេគីស្ថាន ដើម្បី ពង្រឹងទំនុកចិត្ត ខាងនយោបាយ និង ចំណងមិត្តភាព ប្រពៃណីថែម មួយកម្រិតទៀត ដើម្បីជំរុញឱ្យ កិច្ចសហប្រតិបត្តិការ ក្នុងវិស័យ តភ្ជាប់គ្នា សេដ្ឋកិច្ចនិង ពាណិជ្ជកម្មនិង ការច្នៃប្រឌិតថ្មី ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជា ដើមមាន ភាពកាន់តែរឹងមាំ និងស៊ីជម្រៅ ក្រោមក្របខ័ណ្ឌ រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយ គុណភាពខ្ពស់ ។
គេហទំព័រ «CCFR China state-controlled media » ពេលជួបសន្ទនាជាមួយ លោក Hossein Afshin លោក Ding Xuexiang បានថ្លែងថា ភាគីចិនរីករាយ ធ្វើខិតខំប្រឹងប្រែង រួមជាមួយ ភាគីអ៊ីរ៉ង់ ហើយចាត់ទុក គំនិតឯកភាពរួម ដ៏សំខាន់ របស់ប្រមុខរដ្ឋ នៃប្រទេស ទាំងពីរ ជាការណែនាំ ក្នុងន័យ ពួតដៃគ្នា ជំរុញ ការកសាង “ខ្សែក្រវាត់ និងផ្លូវ”ប្រកបដោយ គុណភាពខ្ពស់ ស្វែងរក សក្តានុពលខាង កិច្ចសហប្រតិបត្តិការ ក្នុងវិស័យ វិទ្យាសាស្ត្រនិង បច្ចេកវិទ្យាថែម មួយកម្រិតទៀត ដើម្បីនាំមកនូវ ផលប្រយោជន៍ យ៉ាងប្រាកដប្រជា ដល់ប្រជាជន នៃប្រទេសទាំងពីរ ៕
ដោយ ៖ សិលា