ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលេខ១១៨ កែវផ្លូវលេខ១៥ ភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ស្ថិតនៅ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាលទ្ធផល កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបង្ក្រាបជាក់ស្តែងករណី “ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលេខ១១៨ កែវផ្លូវលេខ១៥ ភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យដូចខាងក្រោម៖
១.ឈ្មោះ សូ ស្រីល័ក្ស ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (ម្ចាស់ថ្នាំ)
២.ឈ្មោះ ធឿន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (ម្ចាស់ថ្នាំ)
៣.ឈ្មោះ ផាន់ ណា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន)
៤.ឈ្មោះ ហឿន ក្លឹប ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន)
៥.ឈ្មោះ សួស ងួន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន)
៦.ឈ្មោះ ម៉ាត់ សង់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន)។
វត្ថុតាង និងសម្ភារៈដកហូតរួមមាន៖
១.ក្រាមពណ៌សថ្លាជាគ្រឿងញៀន ចំនួន០៨កញ្ចប់
២.ម្សៅម៉ដ្ឋពណ៌សជាគ្រឿងញៀន ចំនួន០១កញ្ចប់
៣.ដុំពណ៌ផ្កាឈូកជាគ្រឿងញៀន ចំនួន០១កញ្ចប់
៤.បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន០២
៥.ទូរស័ព្ទដៃ ចំនួន០២គ្រឿង
៦.ឧសបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ជីណា