បំបែកបានហើយ! ករណីឃាតកម្មកាប់សម្លាប់មនុស្សនៅស្រុកសំរោង​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ផ្ដើមឡើងចេញពីរឿងគំនុំ

ចែករំលែក៖

ខេត្ត​តាកែវ​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ បានឱ្យដឹងថា​ ករណីឃាតកម្មកាប់សម្លាប់មនុស្សនៅស្រុកសំរោង​ ត្រូវបានសមត្ថកិច្ចនគរបាលខេត្ដតាកែវ​ សហការណ៍ជាមួយកំម្លាំងនគរបាលខេត្ដរតនៈគីរី បំបែកបានហើយ​ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ផ្ដើមឡើងចេញពីរឿងគំនុំ។

ប្រភពដដែលបន្តថា​ ជនសង្ស័យឈ្មោះ ព្រឿង រ៉ា ហៅហ៊ុយ ភេទប្រុស អាយុ​ ២៩ឆ្នាំ ដែលជាឃាតករកាប់សម្លាប់មនុស្ស នៅស្រុកសំរោង ខេត្ដតាកែវ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្ដរតនៈគីរី​ ឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅចំនុចភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង បន្ទាប់ពីរូបគេធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះឈ្មោះ ហឿន សីហា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ បានរត់គេចទៅសម្ងំលាក់ខ្លួនបានរយៈពេល ៤ថ្ងៃ។

...

សមត្ថកិច្ច​ជំនាញ​ បានបញ្ជាក់ថា​ បើតាមចម្លើយសារភាពរបស់ជនសង្ស័យ ករណីនេះផ្ដើមចេញពីរឿងគំនុំ«ខឹងរឿងជនរងគ្រោះធ្លាប់វៃគេ ក៏កើតមានចិត្តគុំក្នុងចិត្តថានឹងកាប់សម្លាប់សងសឹកវិញអោយបាន»៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print