ខេត្តស្វាយរៀង: យ៉ាងហោចណាស់ ក៏មានមនុស្សម្នាក់រងរបួសនិង ប៉ះពាល់ដល់ផ្ទះ ១១ គ្រួសារដោយសារមានខ្យល់កន្ត្រាក់បោកបក់ ក្នុងស្រុករមាសហែក។
ហេតុការណ៍នេះបានកើតឡើង កាលពីរសៀល ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៥ នៅឃុំអណ្តូងពោធ៏ ស្រុករមាសហែក ។
យោងតាមអាជ្ញាស្រុក បានអោយដឹងថា ពិតជាមានករណីខាងលើប្រាកដមែន ដោយមានមនុស្សម្នាក់រងរបួសនិង ប៉ះពាល់ដល់ផ្ទះ ១១ គ្រួសារដោយសារមានខ្យល់កន្ត្រាក់បោកបក់ ក្នុង
នៅឃុំអណ្តូងពោធ៏ ស្រុករមាសហែក ។
អាជ្ញាធរធរស្រុក សូមសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ខណៈអាជ្ញាធរ បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ថា នារដូវវស្សាឆ្នាំនេះ ពេលមានភ្លៀងធ្លាក់ម្ដងៗ គឺលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ ហេតុនេះ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ត្រូវរកកន្លែងដែលមានសុវត្ថិភាព ។
ជាងនេះទៀតសុខភាពជារឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗណាស់ក្នុងរដូវនេះ ពិសេសជំម្ងឺគ្រុនឈាម ដែលអាចឆក់យកអាយុជីវិតបានគ្រប់ពេលវេលា ហើយបើមានអាការៈមិនស្រួលសូមប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត៕