ភ្នំពេញ៖ នារីវ័យក្មេង២នាក់ខណៈជិះម៉ូតូបោះពួយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនិងរថយន្តហាយឡែនឌ័រដែលបេីកបត់ត្រលប់ក្រោយបណ្តាលឲ្យរបួស ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង២០នាទីយប់ ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៥ ចំនុចផ្លូវព្រះមុនីវង្សកែងផ្លូវ៣២២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH 6105 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពី ជើងទៅត្បូងលុះមកដល់ចំណុចកេីតហេតុ បានបួងចង្កូតបត់ត្រលប់ក្រោយវិញ ហើយស្រាប់តែរថយន្តបត់បានបន្តិច ក៏មាននារីវ័យក្មេង២នាក់បានជិះម៉ូតូម៉ាក ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY 6441 បានជិះបោះពួយតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅស្របគ្នាហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកផ្ទុបរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតម៉ូតូ ព្រមទាំងធ្វើឲ្យនារី២នាក់នោះរងរបួសចុកឆ្អល់ត្រូវបានដឹកតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យ ។
ដោយឡែកខាងរថយន្តវិញរងការខូចខាត កំពិតទ្វារមុខក្រោយចំហៀងខាងឆ្វេង តែមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយកេីតហេតុ មិនមានដំណោះស្រាយរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រង់ចាំដំណោះស្រាយ ៕ដោយ៖សុខាសែនជ័យ
