អាជ្ញាធរសង្កាត់ចោមចៅទី៣ឃាត់ខ្លួនជនអនាថាចំនួន១៧នាក់បញ្ជូនទៅមន្ទីសង្គមកិច្ច

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣​ បានចុះប្រមូលឃាត់ខ្លួនជនអនាថាដែលបោះតង់ស្នាក់នៅតាមទីសាធារណៈប៉ះពាល់ដល់សណ្តាប់ធ្នាប់នឹងបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩ព្រឹក​
ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥​ នៅភូមិជម្ពូវ័ន១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

ប្រតិបត្តិការនេះដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣​ លោកវរៈសេនីយ៍ត្រី ថេង កុសល នាយប៉ុស្តិ៍ រួមទាំងមន្ត្រីក្រោមឪវាទ និងប្រជាការពារសង្កាត់ បានចុះធ្វើរដ្ឋបាលតាមភូមិ ជម្ពូវ័ន១ ដោយឃាត់ខ្លួនជនអនាថា បានសរុបចំនួន ១៧នាក់ ស្រី ចំនួន ០១ នាក់។

តាមសមត្ថកិច្ចបានបញ្ជាក់ថា​ ដោយសារតែទទួលព័ត៌មានពីបងប្អូនប្រជាលរដ្ឋជាញឹកញាប់ពាក់ព័ន្ធទៅនិងក្រុមជនអនាថា​ ដេីររេីសអេតចាយពេលយប់​ គឺតែងតែលួចរបស់របរ​ សម្ភារៈបងប្អូនប្រជាពលរដ្ឋមិនរេីសមុខ​ ពោលគឺប្រទះអីលួចនឹងទេីបកម្លាំងចុះប្រមូលឃាត់ខ្លួនតែម្តង។

...

បច្ចុប្បន្នជនអនាថាទាំងនោះត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច និងស្ដារនីតិសម្បទារាជធានីភ្នំពេញ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print