លោកMichal Probierz បានលាលែងពីតំណែងជាគ្រូបង្វឹកជម្រើសជាតិប៉ូឡូញ បន្ទាប់ពីខ្សែប្រយុទ្ធ Robert Lewandowski និយាយថាគាត់នឹងមិនលេងឱ្យប្រទេសក្រោមការដឹកនាំរបស់គាត់ទេ។
Lewandowski ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ប៉ូឡូញជាមួយនឹង 85 គ្រាប់ក្នុងការបង្ហាញខ្លួន 158 ប្រកួតបានលាឈប់ពីក្រុមជម្រើសជាតិរបស់គាត់កាលពីថ្ងៃអាទិត្យបន្ទាប់ពីលោក Probierz ដកតំណែងប្រធានក្រុមជំនួសមកវិញដោយកីឡាករ Piotr Zielinski ។
ការសម្រេចចិត្តលាលែងពីតំណែងរបស់ Probierz ក៏ធ្វើឡើងបន្ទាប់ពីប៉ូឡូញរងបរាជ័យ ២-១ នៅហ្វាំងឡង់ក្នុងការប្រកួតជម្រុះ World Cup កាលពីថ្ងៃអង្គារ។ ការបរាជ័យនេះបានធ្វើឱ្យប៉ូឡូញឈរនៅលេខរៀងទី 3 ក្នុងពូលរបស់ពួកគេដែលមាន 6 ពិន្ទុបន្ទាប់ពីការប្រកួត 3 លើកដោយប្រទេសហូឡង់លេខ 2 មាន 6 ពិន្ទុបន្ទាប់ពីពីរប្រកួត ហើយហ្វាំងឡង់ឈរនៅលើកំពូលតារាងមាន 7 ពិន្ទុដោយលេងបាន 4 ប្រកួត។
លោក Probierz វ័យ 52 ឆ្នាំបានចូលកាន់តំណែងជាគ្រូបង្វឹកនៅខែកញ្ញា ឆ្នាំ 2023 ប៉ុន្តែក្រុមរបស់គាត់បានបញ្ចប់នៅបាតតារាងនៃ Euro 2024 ហើយជាប្រទេសដំបូងគេដែលត្រូវបានទម្លាក់ចេញពីការប្រកួត។ ក្នុងការប្រកួតចំនួន ២១ លើករបស់គាត់គាត់ឈ្នះ ៩ ស្មើ ៥ និងចាញ់ ៧។