ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហោះសារលើ Facebook ផ្លូវការរបស់លោកថា ៖ ខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយសារការគម្រាមកំហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន។
ผมขอแจ้งให้ประชาชนทราบว่า เนื่องจากฝ่ายไทยขู่ที่จะตัดการให้บริการอินเตอร์เน็ตกับกัมพูชา ผู้ให้บริการโทรคมนาคมทั้งหมดของกัมพูชา จึงหยุดใช้แหล่งอินเตอร์เน็ตจากไทย ซึ่งจะทำให้ไทยสูญเสียรายได้นับร้อยล้านดอลลาร์ ผลลัพธ์นี้เป็นผลมาจากการคุกคามของฝ่ายไทยต่อกัมพูชา ซึ่งไทยพูดเอง แต่กัมพูชาทำจริง
I would like to inform the public that in response to the threat by Thailand side to cut off the internet bandwidth to Cambodia, all telecommunications operators in Cambodia have now disconnected all cross-border internet links with Thailand. The disconnection will lead to Thailand’s loss revenue amounting up to hundreds of millions of US dollars. The consequence is due to the threat from Thailand, to which Cambodia has promptly responded. ៕
ដោយ ៖ សិលា