ក្រសួងសាធារណការនិងដឹកជញ្ជូន ÷ អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនផ្ទុកលើសទម្ងន់ ធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោស

ចែករំលែក៖

ភ្នំពេញ : ក្រសួងសាធារណៈការនិងដឹកជញ្ជូនជម្រាបជូនសាធារណជនអ្នកប្រើប្រាស់រថយន្តដឹកទំនិញធុនធ្ងន់ជាសាធារណៈឱ្យដឹងថា÷

យោងតាមច្បាប់ ស្តីពីផ្លូវថ្នល់ មាត្រា៧៥ បានចែងថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពានត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន)រៀល ។
មន្ត្រីមានសមត្ថកិច្ចដែលអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់ ធ្វើចរាចរណ៍លើបណ្តាញផ្លូវថ្នល់ ហើយបណ្តាលឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដូចចារី ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print