នគរបាលខេត្តសៀមរាបឃាត់ខ្លួនបានជាបន្តបន្ទាប់ជន សង្ស័យ៩នាក់ ពាក់ព័ន្ធករណីឃាតកម្មគប់ដោយដាវសាំម៉ូរ៉ៃ ត្រូវបុរសម្នាក់បណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តសៀមរាប ៖ ផែនការងារនគរបាល ព្រហ្មទណ្ឌ ខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង២១និង៥០ នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ មានជនមិនស្គាល់អត្តសញ្ញាណ២ នាក់ បើកម៉ូតូចំនួន០១ គ្រឿង ម៉ាកHONDA DREAM ពណ៌ខ្មៅ មិនស្គាល់ម៉ាក និងផ្លាកលេខ ប្រដាប់ដោយដុំថ្ម គប់ទៅលើតូបសាក់រូប យីហោជាងក្រឹម នៅស្រុកក្រឡាញ់ ខេត្តសៀមរាប និងបានស្រែកថា “ពួកឯងចេញមកកាប់គ្នា” ភ្លាមនោះពួកគេក៏បើកម៉ូតូគេចខ្លួនទៅទិសខាងជើងបាត់ ។

ចំណែកអ្នកនៅខាងក្នុងតូបសាក់រូប មានគ្នា៧ នាក់ រួមទាំងជនរងគ្រោះ បានស្ទុះដើរចេញមកខាងក្រៅ ប៉ុន្តែមិនចំណាំបាននូវភិនភាគ ឬអត្តសញ្ញាណភាគីទំនាស់ឡើយ ។ បន្ទាប់មកឈ្មោះ ថុន ធាន ភេទប្រុស អាយុ ១៧ ឆ្នាំ បានបើកម៉ូតូឌុបជនរងគ្រោះ ចេញពីតូបសាក់ ទៅយកប្រាក់ពីផ្ទះ ដើម្បីទិញរបស់ហូប។ ដោយឡែកនៅតូបសាក់ បក្ខពួកជនរងគ្រោះចំនួន០៣ នាក់ទៀត ក្នុងនោះមានឈ្មោះ កែវ វ៉ាន់ឌី ផងដែរបានជិះម៉ូតូចំនួន ២ គ្រឿង មកដល់ ក៏មានអ្នកនិយាយប្រាប់ពួកគេពីទំនាស់ខាងលើ។

បន្តិចក្រោយមកឈ្មោះ ថុន ធាន និងឈ្មោះ ប៉ៃ ចាន់ថា ហៅឃ្លី បានបើកម៉ូតូឌុបគ្នាមកវិញ ហើយក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណឈរ នៅទីងងឹតជាប់មាត់ថ្នល់ជាតិ ប្រដាប់ដោយដាវសាំម៉ូរៃគប់ចំក្បាលជនរងគ្រោះឈ្មោះ ប៉ៃ ចាន់ថា ហៅឃ្លី ដែលជិះក្រោយ ចំក្បាលផ្នែកខាង ក្រោយ លើត្រចៀកខាងឆ្វេងធ្លុះទៅក្បាលផ្នែកខាងស្តាំបណ្តាលឱ្យរូបគេធ្លាក់ពីលើម៉ូតូ សន្លប់បាត់ស្មារតី ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគុន្ធបុប្ផា ដើម្បីសង្គ្រោះ តែជនរងគ្រោះ បានស្លាប់ នៅវេលាម៉ោង០១: ០០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

ក្រោយពីទទួលបានព័ត៌មាន និងយោងតាមបណ្តឹង របស់ក្រុមគ្រួសាររងគ្រោះ និងតាមការចង្អុលបង្ហាញដឹកនាំពី លោកឧត្តមសេនីយ៍ទោ ហួត សុធីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានកិច្ចសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ផែននគរបាលការងារព្រហ្មទណ្ឌ សហការជាមួយ អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ព្រមទាំងមានកិច្ចសហការល្អ ពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ យើងបានធ្វើការស្រាវជ្រាវ និង កំណត់បាន មុខសញ្ញាជនដៃដល់ និងបក្ខពួក សរុប ៩នាក់ជាបន្តបន្ទាប់៖

-ទី១-ឈ្មោះ កែវ វ៉ាន់ឌី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ គ្មាន ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិទម្លាប់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (ជនដៃដល់)
-ទី២-ឈ្មោះ ឈុំ សុថាត់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកសិករ ទីកន្លែងកំណើត ស្រុកពួក ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិគៀនបន្ទាយ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (សមគំនិតក្នុងអំពើឃាតកម្ម)
-ទី៣-ឈ្មោះ ហឿន ប្រុសនុត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិកៀនបន្ទាយ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (សមគំនិតក្នុងអំពើឃាតកម្ម)
-ទី៤.ឈ្មោះ ឈិន តូច ហៅក្រួច ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងសាក់រូប ទីកន្លែងកំណើតភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ន ភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប(សមគំនិតក្នុងអំពើឃាតកម្ម)
-ទី៥.ឈ្មោះ ថុន វណ្ណៈ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរជាងសាក់រូប ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប (សមគំនិតក្នុងអំពើឃាតកម្ម)
-ទី៦.ឈ្មោះ ផាត់ សុផន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន ទីកន្លែងកំណើតភូមិពង្រ ឃុំត្រាំសរសរ ស្រុកស្រីស្នំ ខេត្តសៀមរាប និងលំនៅបច្ចុប្បន្នភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប (សមគំនិតក្នុងអំពើឃាតកម្ម)
-ទី៧.ឈ្មោះ ចាន់ សីលា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ជាងសាក់រូប ទីកន្លែងកំណើតភូមិស្នាតេជោ ឃុំបល្ល័ង្ក ស្រុកប្រសាទបាគង ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិកំពង់ថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។(សមគំនិតក្នុងអំពើឃាតកម្ម)
-ទី៨.ឈ្មោះ គ្រី សារ៉ូ ហៅបារាំង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន ទីកន្លែងកំណើតនិងទីលំនៅបច្ចុប្បន្នភូមិត្រយ៉ូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។(សមគំនិតក្នុងអំពើឃាតកម្ម)
-ទី៩.ឈ្មោះ ណាត់ រ៉ូតទី ភេទប្រុស អាយុ ១៣ឆ្នាំ ០៦ខែ ០២ថ្ងៃ (០៨.១២.២០១១) មុខរបរ សិស្ស ទីកន្លែងកំណើតនិងទីលំនៅបច្ចុប្បន្នភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (សមគំនិតក្នុងអំពើឃាតកម្ម) ជនសង្ស័យរូបនេះ ជាអនីតិជន មានអាយុក្រោម១៤ ឆ្នាំ ត្រូវបានអនុញាតឲ្យធានា ។

មូលហេតុ ជនដៃដល់ ដែលបក្សពួកជនរងគ្រោះ ច្រឡំជនរងគ្រោះ និងអ្នកបើកម៉ូតូឌុប ថាជាភាគីទំនាស់ ក៏គប់ដាវត្រូវចំជាប់ក្បាលជនរងគ្រោះ។

...

បច្ចុប្បន្នជនសង្ស័យទាំងអស់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print