ភ្នំពេញ ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា-ថៃក្នុងខេត្តបាត់ដំបង ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ៖ កម្ពុជា ឆ្លើយតបទៅថៃ ៣ចំណុចភ្លាមៗ មិនដល់១២ម៉ោង រួមមាន៖
-ទី១ ឈប់ទិញអ៊ីនធឺណិត
-ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ
ក្នុងទឹកដីកម្ពុជា
-ទី៣ បិទច្រកព្រំដែនដូង ដែលមានផលប៉ះពាល់ផ្ទាល់ដល់កសិករថៃដាំផ្លែឈើ។
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ គូសបញ្ជាក់ថា ការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា នឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ ៕
ដោយ ៖ សិលា
...