គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៦នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបង្ហាញពី​ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមិថុនាម្សិលមិញ​ បានកើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៥លើក (យប់ ២លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ស្រី ០នាក់), រងរបួសសរុប ៦នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៣នាក់ (ស្រី ២នាក់) រងរបួសស្រាល ៣នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៣នាក់ (យប់ ០នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ២នាក់),បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) និងងងុយ ១លើក(ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ១នាក់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print