ខ្ចីម៉ូតូមិត្តប្រុសទៅដើរលេង ឲ្យប្រុសផ្សេងឌុបដោយជិះបំពានភ្លើងស្ដុបបុករថយន្ដស៊េរីទំនើបរងរបួសធ្ងន់ស្រាល០២នាក់

ចែករំលែក៖

​ ភ្នំពេញ ៖ ប្រុសស្រី២ម្នាក់បានរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូឌុបគ្នាបុករថយន្តស៊េរីទំនើប កាលពីវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ទីតាំងកើតហេតុ ស្ថិតនៅក្រោមស្តុប ព្រះសក្យមុនិចេតិយ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបានអោយដឹងថាគេឃើញម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1KV-5283 ដោយប្រុសម្នាក់​ឌុបនារីម្នាក់នាក់បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៦ ពីកើតទៅលិច ខណះធ្វើដំណើរដល់ឆ្លងផ្លូវជាបំបែកបានបំពានភ្លើងស្ដុប ក៏ជ្រុលទៅបុករថយន្ត Mercedes ពណ៌ស១គ្រឿង ដែលកំពុងបើកបរឆ្លងមហាវិថីព្រះមុនីវង្ស ពីជើងទៅត្បូង ពេញទំហឹង បណ្តាលឲ្យនារីម្នាក់ប្លោងទៅបុកកញ្ចក់រថយន្តរងរបួសធ្ងន់ និងបុរសម្នាក់ទៀតរងរបួសស្រាល ។ បានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗផងដែរ។

តាមប្រភពពីម្ចាស់ម៉ូតូដែលបានមកកាន់ទីតាំងកើតហេតុ ប្រាប់ឲ្យដឹងថាម៉ូតូខាងលើជារបស់គាត់ ត្រូវបានមិត្តស្រីរបស់គាត់ខ្ចីជិះសិន គាត់ក៏បានប្រគល់ម៉ូតូឲ្យនាងខ្ចី មិននឹកស្មានថា បែជាយកទៅអោយបុរសផ្សេងឌុបដើរលេង ហើយជួបគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ។

...

សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្ត និងម៉ូតូខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាង ចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print