កិច្ចប្រជុំលើកដំបូងនៃគណ:កម្មការចម្រុះកម្ពុជា-ថៃ បន្ទាប់ពីខកខានរយ:ពេល ១២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ គណ:កម្មការចម្រុះកម្ពុជា-ថៃ (JBC) នឹងចាប់ផ្តើម នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។ ភាគីថៃដឹកនាំដោយ លោក Prasas Prasasvinitchai ប្រធានគណៈកម្មការព្រំដែនចម្រុះថៃ និងភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

កិច្ចប្រជុំ ដែលនៅសណ្ឋាគារ Sofitel ជាកិច្ចប្រជុំលើកដំបូងនៃគណ:កម្មការចម្រុះកម្ពុជា-ថៃ បន្ទាប់ពីខកខានរយ:ពេល ១២ឆ្នាំ។

សូមបញ្ជាក់ថា ៖ គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៤ ខែមិថុនា កិច្ចប្រជុំ មិនទាន់ចាប់ផ្តើមឡើយទេ ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់សមាគមសារព័ត៌មានទាំងអស់នៅកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាលលើការផ្សព្វផ្សាយព័ត៌មានឲ្យមានសណ្តាប់ល្អ មានប្រភពច្បាស់លាស់ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងធានាសន្តិសុខព័ត៌មាន។ សូមប្រយ័ត្នប្រយែងក្នុងការដកស្រង់ប្រភពព័ត៌មានយកមកផ្សព្វផ្សាយ ស្ថិតក្នុងគ្រានៃការគ្រប់គ្រងព័ត៌មានក្នុងពេលមានវិបត្តិជម្លោះដែលព័ត៌មានពិត និងព័ត៌មានមិនពិតច្រើននៅក្នុងនោះ ។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើឱ្យអ្នកសារព័ត៌មានរួមគ្នាប្រើប្រាស់ស្លាបប៉ាកា តម្កល់ផល ប្រយោជន៍ជាតិជាធំ និងផ្តល់ព័ត៌មានពិត ត្រឹមត្រូវដល់ពលរដ្ឋពាក់ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print