ព្រះរាជសារព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាគុណលោកឪពុក នាថ្ងៃទី១៦ ខែមិថុនា

ចែករំលែក៖

ភ្នំពេញ ៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះករុណាព្រះបាទសម្តេច មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រទានជូនជនរួមជាតិ ក្នុងឱកាសនៃទិវាគុណលោកឪពុក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥

– សូមក្រាបថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់

-សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រិយ៍ ព្រះរាជ វង្សានុវង្ស អ្នកម្នាង ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី លោកតា លោកយាយ មាមីង ក្មួយៗ ក្មួយៗ ចៅៗ ចៅៗ បងប្អូនជនរួមជាតិទាំង ទាំងអស់ ជាទី នឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត

នៅក្នុងឱកាសនៃទិវាគុណលោកឪពុក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា អបអរសាទរយ៉ាងជ្រាលជ្រៅ រួមជាមួយព្រះសង្ឃ និងបងប្អូនជនរួមជាតិទាំងអស់ ជាទីគោរពនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅ បំផុត។

ទិវាគុណលោកឪពុក គឺជាសារដ៏មានសារៈសំខាន់ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃ វប្បធម៌កតញ្ញូដ៏មហាសាលនៃបិតាគ្រប់រូប ដែលមានសន្តានចិត្តប្រកបដោយព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា ឧបេក្ខា ជាធម៌សម្រាប់ប្រោះព្រំជានិច្ចនិរន្តរ៍ ចំពោះបុត្រគ្រប់រូប។ លោកឪពុក ជាគ្រឹះដ៏រឹងមាំក្នុងសង្គមគ្រួសារ តែងតែមើលបីបាច់ថែរក្សាចិញ្ចឹមបុត្រ និងបារម្ភពីបុត្រគ្រប់ពេលវេលា ព្រមទាំងមានគុណធ្ងន់មហិមា ពុំអាចពិពណ៌នារៀបរាប់បាន។ លោកឪពុកលោកជាបុព្វទេវា នៃបុត្រ គ្រប់រូប ដូច្នេះចូរបុត្រទាំងឡាយគោរពដឹងគុណចំពោះលោកឪពុក។ ទន្ទឹមនេះ លោកឪពុកមានភារកិច្ច បង្កនូវសេចក្តីរីករាយ សុខសប្បាយចម្រើនរុងរឿង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោ ចីរភាព និងបានលើកកម្ពស់គុណតម្លៃជាបុរស ប្រកបដោយសីលធម៌ និងគុណធម៌។

ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមបួងសួងដល់គុណព្រះរតនត្រ័យ ប្រសិទ្ធពរ បវរសួស្តី ថ្វាយ-ប្រគេន សូមសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់ និងជូនសម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រិយ៍ ព្រះរាជវង្សានុវង្ស អ្នកម្នាង ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី លោកតា លោកយាយ មាមីង ក្មួយៗ ចៅៗ បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែនឹង ព្រះពុទ្ធពរ ពរគ្រប់ប្រការ និងព្រះមេត្តាទទួលនូវវត្តប្រណិប័តន៍ដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅ បំផុត អំពី អំពីទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print