រដ្ឋលេខាធិការក្រសួងព័ត៌មាន ៖ ប្រកាសសង្គ្រាម បដិសេធច្បាប់អន្តរជាតិ វាគឺជាការបើកបង្ហាញឲ្យពិភពលោកមើលឃើញកាន់តែច្បាស់នូវកំហុសរបស់ថៃខ្លួនឯង ដែលឈ្លានពានកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ប្រកាសសង្គ្រាម បដិសេធច្បាប់អន្តរជាតិ វាគឺជាការបើកបង្ហាញឲ្យពិភពលោកមើលឃើញកាន់តែច្បាស់នូវកំហុសរបស់ថៃខ្លួនឯង ដែលឈ្លានពានកម្ពុជា ។ ដូច្នេះ កម្ពុជាគឺជាអ្នកឈ្នះរួចបាត់ទៅហើយ ។ សំដីរបស់អ្នកក៏ជាការដាស់អារម្មណ៍ប្រជាជនកម្ពុជាឲ្យកាន់តែមានស្មារតីជាតិនិយមមួយកម្រិតថែមទៀត ឯកងទ័ពក៏កាន់តែមានឆន្ទ:មោះមុតក្នុងការ ការពារបូរណភាពទឹកដីរបស់ខ្លួនពីការឈ្លានពានរបស់អ្នកដែរ ។ នេះជាការលើកឡើងរបស់ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅរសៀលលើផេកផ្លូវការរបស់លោក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។

លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បញ្ជាក់ថា ៖ កម្ពុជាឆ្អែតជាមួយសង្គ្រាមហើយៗក៏មិនយកសង្គ្រាមជាអំណួត គម្រាមកំហែងអ្នកណាដែរ តែសង្គ្រាមក៏បានផ្តល់បទពិសោធន៍យ៉ាងច្រើនដល់មេដឹកនាំកម្ពុជា និងប្រជាជនកម្ពុជាដែរ។

លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ថា ៖ បើអ្នកចង់ធ្វើសង្គ្រាមជាមួយកម្ពុជាដើម្បីឈ្លានពានកម្ពុជាៗក៏គ្មានជម្រើសណាផ្សេងដែរ តែសង្ឃឹមថា អ្នកនឹងវិនាសដោយខ្លួនឯងដោយសារមហិច្ឆតារបស់ពួកទៅចុះ ! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print