ខេត្តស្ទឹងត្រែង៖ ស្ថានភាពកម្ពស់ទឹកទន្លេសេកុងសៀមប៉ាង បានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់នៅព្រឹកថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ០២៥ ពោលគឺហក់ឡើង ២.៦៦ ម៉ែត្រ ដែលធ្វើឲ្យទឹកទន្លេមានកម្ពស់រហូតដល់៩.៩៨ ម៉ែត្រ ខណៈម្សិលមិញទឹកមានកម្ពស់តែ៦.៩៨ម៉ែត្រ។ នេះបើយោងតាមការឱ្យដឹងពី លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។
លោក លំ សេរីគុត បានបន្តទៀតថា ខេត្តស្ទឹងត្រែង បានទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងជ្រលងនៃកូនព្យុះឈ្មោះ វូទីបលើកទី១ ( TS WUTIP 2501) បាននិងកំពុងមានឥទ្ធិពលប្រយោលមកលើខេត្តស្ទឹងត្រែង និងខ្យល់មូសុងនិរតី បាននិងកំពុងមានឥទ្ធិពលខ្លាំងមកលើខេត្តស្ទឹងត្រែង។
ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១៤ដល់ ថ្ងៃទី១៦ខែ មិថុនា ឆ្នាំ២០២៥ ព្រមទាំងមានខ្យល់បក់មកពីទិសនិរតី មានល្បឿនពី២ ទៅ៥ម៉ែត្រ/វិនាទី និងមានខ្យល់កន្រ្ដាក់បក់ក្នុងល្បឿនពី៨ម៉ែត្រក្នុងមួយវិនាទី ទៅ១២ម៉ែត្រក្នុងមួយវិនាទី ថែងទាំងមានភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។ ដូច្នេះប្រាលរដ្ឋ្រូវប្រុងប្រយត្នខ្ពស់ ចំពោះស្ថានភាពអាកាសធាតុបែបនេះ។
សូមជម្រាបថា កម្ពស់ទឹកទន្លេមេគង្គ ម្សិលមិញមានកម្ពស់៤.៧៨ម៉ត្រ ថ្ងៃនេះកម្ពស់ ៥.៤៧ម៉ែត្រ,ទឹកទន្លេសេសានម្សិលមិញកម្ពស់ ៣.៨៧ម៉ែត្រ ថ្ងៃនេះកម្ពស់ ៤.៦៣ម៉ែត្រ, កម្ពស់ទឹកទន្លេសេកុងម្សិលមិញកំពស់ ៦.៦៩ម៉ែត្រ និងថ្ងៃនេះកម្ពស់ ៩.៦៤ម៉ែត្រ៕