វាយកំទេចអគារចាស់ធ្វើអគារថ្មីធ្លាក់លើម៉ូតូនិង​ផាសអាប់ ជាច្រើនគ្រឿង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ម៉ូតូចំនួន ១១គ្រឿងនិងផាសអាប់ចំនួន២ត្រូវអគាររលគបាក់លើនៅរសៀល រសៀលថ្ងៃទី១៤ មិថុនា ២០២៥ឋិតនៅជាប់មាត់អូរព្រំដែនឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

សេចក្ដីរាយការប្រាប់ថាៈមុនកើតហេតុ 

គេឃើញ ក្រុមហ៊ុន Galaxy បានវាយកំទេចអគារចាស់ចោល ដោយមិនបានជូនដំណឹងដល់ម្ចាស់ផាសអាប់និងម៉ូតូដែលចតចាប់ម៉ូយនៅកន្លែងការដ្ឋាន មានការធ្វេសប្រហែសចំពោះម្ចាស់ក្រុមហ៊ុន រួចបានវាយធ្លាក់មកលើផាសអាប់និងម៉ូតូរងការខូចខាត រួមទាំងបង្កឲ្យមានផ្សែងហ៊ុយប៉ះពាល់ដល់ភ្ញៀវជាតិនិងអន្តជាតិដើរឆ្លងកាត់និងស្នាក់នៅតំបន់ក្បែរនោះ។

ប្រភពបញ្ជាក់ថាៈការវាយកំទេចអគារចោលខាងលើនេះសំណាងហើយដែលមិនមានផលប៉ះពាល់ដល់អ្នកធ្វើដំណើរ ។

អ្នកនៅកន្លែងកើតហេតុបានរិះគន់ទៅម្ចាស់ក្រុមហ៊ុនថាជាការមើលងាយស្ថានការនិងអាយុជីវិតដល់អ្នកធ្វើដំណើរ រួមទាំងរងផលប៉ះពាល់ដល់

ផ្លូវដង្ហើមចំពោះផ្សែងហ៊ុយពីការវាយកំទេចអគារ ដោយមិនបានបាញ់ទឹកដាក់អគារដើម្បីកាត់បន្ថយផ្សែងហ៊ុយចេញពីអគារខាងលើនេះ។

 ក្រោយកើតហេតុគេឃើញរដ្ឋបាលក្រុងប៉ោយប៉ែតនិងសម្ថតកិច្ចក្រុងចុះទៅពិនិត្យដល់ទីតាំងចំពោះអគារខាងលើផងដែរ។

 លោកញឹម ភឿង អ្នកនាំពាក្យសាលាក្រុងប៉ោយប៉ែតបញ្ជាក់នៅល្ថាច​ថ្ងៃ​ ដដែលនេះថាៈ

ពិតជាមានករណីវាយកំទេចអគារមែន ប៉ុន្តែពុំមានរងរបួសដល់មនុស្សនោះទេ ចំពោះការខូចខាតទៅលើម៉ូតូនិងផាសអាប់ ខាងក្រុមហ៊ុននិងមានសំណងដល់ម្ចាស់របស់ ។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print