សម្តេចធិបតី៖ ទូតកម្ពុជាប្រចាំប្រទេសហូឡង់ នឹងប្រគល់ដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ​ នៅថ្ងៃចន្ទស្អែកនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានគូសបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសបុកនៅថ្ងៃទី១៥​ មិថុនា​នេះថា៖ លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចាត់តាំងមន្ត្រីមួយរូបធ្វើដំណើរតាមយន្តហោះ ដើម្បីនាំយកលិខិតនេះដោយផ្ទាល់ទៅប្រគល់ជូនស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រូសែល ប្រទេសប៊ែលហ្សិក។

សម្ដេចធិបតី​ បានគូសបញ្ជាក់ថា​ នៅថ្ងៃចន្ទស្អែកនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ នឹងប្រគល់ដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print