កម្ពុជាបដិសេធដាច់ខាតមិនទទួលស្គាល់ផែនទីរបស់ថៃគូសដោយឯកតោភាគី នោះជាប្រភពនាំជម្លោះព្រំដែនរុំារៃ

ចែករំលែក៖

ភ្នំពេញ ៖ តាមប្រភពក្រៅផ្លូវការ ផែនទីរបស់ថៃគូសដោយឯកតោភាគី ក្នុងកិច្ចប្រជុំនោះ ខាងភាគីថៃបានស្នើសុំឱ្យកម្ពុជាពិចារណា ចំពោះបណ្តឹងនេះ ហើយសុំដាក់ចូលក្នុងកិច្ចប្រជុំ តែត្រូវបានកម្ពុជាច្រានចោល។

កំណត់ហេតុនៃកិច្ចប្រជុំ JBC គណៈ កម្មការ ព្រំ ដែនកម្ពុជា និងថៃ ឯកភាពគ្នាលើការងារវាស់វែង និង បោះបង្គោលព្រំដែន លើតំបន់ឯកភាពគ្នា ដោយអនុវត្តតាមខ្សែទឹក មិនលើកយកបញ្ហាជម្លោះតំបន់ទាំង៤ មាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង តំបន់មុំបី មកជជែកនោះទេ ព្រោះកម្ពុជាសម្រេចដាក់បណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ រួចរាល់ហើយ ។
សូមបញ្ជាក់ថា ៖ ភាគីកម្ពុជា បានប្រកាសបដិសេធយ៉ាងដាច់ខាត មិនទទួលស្គាល់ផែនទីដែលថៃបានគូសជា ឯកតោភាគី ហើយយកមកប្រើប្រាស់ជាសំអាង ដែលកម្ពុជាចាត់ទុកថា ជាប្រភពចម្បងនាំមកនូវជម្លោះដ៏រុំារៃ នាពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ន និង ទៅអនាគត។កម្ពុជាប្រកាន់យកផែនទីដែលបានឯកភាពគ្នាដូចមានចែងក្នុង MOU ឆ្នាំ២០០០ ជាប្រភេទផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង សន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមា និង បោះបង្គោលព្រំដែន។

គណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព យោគយល់គ្នាក្នុង ស្មារតីពិភាក្សាគ្នាបើកចំហទៅវិញទៅមក និងប្រកបដោយភាពវិជ្ជមាន។ កិច្ចប្រជុំនេះ បានបញ្ចប់ការពិភាក្សាទាំងស្រុងលើរបៀបវារៈដែលបានឯកភាពគ្នា និងបានចុះហត្ថលេខាលើកំណត់ហេតុជាផ្លូវការ នៅថ្ងៃទីអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ ហើយភាគីទាំងពីរ ឯកភាពគ្នាគ្រោងជួបប្រជុំគ្នាសាជាថ្មី នៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print