អុីរ៉ង់បើកការវាយប្រហារថ្មីបាញ់មីស៊ីល៣០គ្រាប់ទៅទឹកដីអុីស្រាអែល

ចែករំលែក៖

ស៊ីរ៉ែនប្រកាសអាសន្នត្រូវបានធ្វើឱ្យសកម្មនៅក្នុងតំបន់ជាច្រើននៅទូទាំងភាគខាងជើង ភាគខាងត្បូង និងកណ្តាលអុីស្រាអែល ក៏ដូចជានៅតំបន់ Golan Heights ដែលជំរុញឱ្យអ្នកស្រុកទៅជ្រកកោនកន្លែងសុវត្ថិភាព។ កងឆ្មាំបដិវត្តន៍អ៊ិស្លាម (IRGC) បានបាញ់បង្ហោះកាំជ្រួចជាបន្តបន្ទាប់ទៅលើទឹកដីអុីស្រាអែល កាលពីយប់ថ្ងៃទី ១៥ ខែមិថុនា (ម៉ោងក្នុងតំបន់)។

ទូរទស្សន៍រដ្ឋអុីរ៉ង់បានអនុវត្តសេចក្តីថ្លែងការណ៍ពីយោធារបស់ប្រទេសនេះបានព្រមានពលរដ្ឋអុីស្រាអែលឱ្យនៅឆ្ងាយពីតំបន់ “សំខាន់” សម្រាប់ហេតុផលសុវត្ថិភាព។
លោក Zaki Heler អ្នកនាំពាក្យទីភ្នាក់ងារជួយសង្គ្រោះ Magen David Adom (MDA) របស់អុីស្រាអែល បានបញ្ជាក់ថា បំណែកមីស៊ីល បានធ្លាក់ក្នុងទីតាំងចំនួនបី បណ្តាលឱ្យមានរបួសស្រាលពីរនាក់។ លើសពីនេះទៀត មនុស្សជាច្រើននាក់ទៀតត្រូវបានគេព្យាបាលដោយការភ័យស្លន់ស្លោ។
ទន្ទឹមនឹងនេះ យោធាអុីស្រាអែលបាននិយាយថា ក្រុមស្វែងរកនិងជួយសង្គ្រោះពីទីបញ្ជាការ Home Front ដែលជាទីភ្នាក់ងារទទួលខុសត្រូវក្នុងការធានាសុវត្ថិភាពរបស់យោធាអុីស្រាអែល ត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងជាច្រើនដែលត្រូវបានវាយប្រហារក្នុងប្រទេសអុីស្រាអែល បន្ទាប់ពីការរារាំងចុងក្រោយនៃមីស៊ីលពីប្រទេសអុីរ៉ង់។
ដូចគ្នានេះផងដែរ យោធាអុីស្រាអែល
បាននិយាយថា ស៊ីរ៉ែនត្រូវបានបន្លឺឡើងនៅក្នុងតំបន់ជាច្រើននៅទូទាំងភាគខាងជើង ភាគខាងត្បូង និងកណ្តាលនៃប្រទេស ក៏ដូចជានៅតំបន់ Golan Heights ដែលជំរុញឱ្យអ្នកស្រុកទៅជ្រកកោនកន្លែងសុវត្ថិភាព។
ប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែលបានរាយការណ៍ថា អុីរ៉ង់បានបាញ់មីស៊ីលប្រហែល 30 គ្រាប់ ដែលភាគច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់អុីស្រាអែល។ កម្ទេចកម្ទីពីកាំជ្រួចបានធ្លាក់លើទីក្រុង Haifa ភាគខាងជើងអុីស្រាអែល ដោយបានបំផ្លាញអគារពីរ និងដុតរថយន្តជាច្រើនគ្រឿង។ ការវាយប្រហារមួយទៀតបានបង្កឱ្យមានភ្លើងឆេះនៅភាគខាងត្បូងប្រទេសអុីស្រាអែល។
ការវាយប្រហារនេះបានកើតឡើងភ្លាមៗបន្ទាប់ពីអុីស្រាអែលបានប្រកាសថា យន្តហោះចម្បាំងរបស់ខ្លួនបានបើកការវាយប្រហារតាមអាកាសថ្មីនៅភាគខាងលិចប្រទេសអុីរ៉ង់ ដោយផ្តោតលើការបាញ់មីស៊ីលនៅសាធារណរដ្ឋអ៊ិស្លាម។
អនុរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោក Saeed Khatibzadeh បាននិយាយនៅថ្ងៃដដែលនោះថា អុីស្រាអែលបានធ្វើការវាយប្រហារលើអគារមួយក្នុងចំណោមអគាររបស់ក្រសួងការបរទេសអុីរ៉ង់ ដោយបានធ្វើឱ្យជនស៊ីវិលជាច្រើនរងរបួស រួមទាំងអ្នកការទូតផងដែរ។
នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X លោក Khatibzadeh បាននិយាយថា ការវាយប្រហារបានផ្តោតលើ “អគារមួយក្នុងចំណោមអគារនៃក្រសួងការបរទេសអុីរ៉ង់ ដែលមានទីតាំងនៅទល់មុខវិទ្យាស្ថានសិក្សានយោបាយ និងទំនាក់ទំនងអន្តរជាតិ”។
កាលពីថ្ងៃទី 15 ខែមិថុនាផងដែរ ប្រធានាធិបតីទួរគី Tayyip Erdogan បាននិយាយតាមទូរស័ព្ទជាមួយសមភាគីអាមេរិករបស់លោក Donald Trump ដែលក្នុងនោះលោកបានបញ្ជាក់ថា Ankara ត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីសម្របសម្រួលក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរអុីរ៉ង់ ដែលជាមូលហេតុចម្បងនៃជម្លោះបច្ចុប្បន្នរវាងទីក្រុង Tehran និង Tel Aviv ៕ ដោយធីរីណា

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print