មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណី រក្សាទុកដឹកជញ្ជូន និងជួញដូរសារធាតុញៀន ឃាត់ខ្លួនជនល្មើសម្នាក់ជាមួយនឹងថ្នាំញៀនជាង៤គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរ​ប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​ បានចុះស្រាវជ្រាវបង្ក្រាបករណី រក្សាទុកដឹកជញ្ជូន និងជួញដូរសារធាតុញៀន ឃាត់ខ្លួនជនល្មើសម្នាក់ជាមួយនឹងថ្នាំញៀនជាង៤គីឡូក្រាម យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ ​

ក្នុងប្រតិបត្តិការនោះ​ អនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និង លោក ដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៦៖០០នាទី ដោយកម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាន រាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួល ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គឹមហុងសាន បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈាន ទៅបង្ក្រាបករណី រក្សាទុកដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវបេតុង៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាលទ្ធផលចាប់ខ្លួនជនល្មើស ០១នាក់ ភេទប្រុស ជនជាតិខ្មែរ អាយុ៣២ឆ្នាំ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់៧០៧.៥៩ ក្រាម, គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២០៦៦,០៥ក្រាម, គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (WY,ICE) ទម្ងន់ ១២៩២.០៥ក្រាម សរុបរួមសារធាតុញៀនទម្ងន់ជាង៤គីឡូក្រាម។

...

បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print