ក្រសួងការបរទេសចិន៖ចិននិងបណ្តាប្រទេសអាស៊ីកណ្តាលនឹងរួមគ្នាគ្រោងផែនការគោលសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៥ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា តំបន់អាស៊ីកណ្តាលគឺជាទីកន្លែងដំបូងគេនៃការលើកឡើងពីគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ហើយក៏ជាតំបន់អនុវត្តដំបូងគេនៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ផងដែរ។កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទី២នឹងរៀបចំនាពេលដ៏ខ្លីខាងមុខ ប្រមុខរដ្ឋនៃបណ្តាប្រទេសនឹងរួមគ្នាគូរគ្រោងផែនការគោលសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីបង្កើតឱកាសកាន់តែច្រើនសម្រាប់ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”។

គេហទំព័រ «CCFR China state-controlled media » លោកបានបន្តថា ចិននិងបណ្តាអាស៊ីកណ្តាលទាំង៥បានចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការនៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ដោយបានអនុវត្តនូវគម្រោងជានិមិត្តសញ្ញាមួយចំនួនដែលជំរុញការអភិវឌ្ឍនិងការផ្តល់ផលប្រយោជន៍ជូនប្រជាជន។ឆ្នាំ២០២៤ ទំហំនាំចេញនាំចូលរវាងចិននិងបណ្តាប្រទេសអាស៊ីកណ្តាលបានឡើងដល់៦៧៤,១៥ប៊ីលានយាន់ប្រាក់ចិនដែលបានបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ហើយបានកើនឡើង១១៦%បើប្រៀបធៀបជាមួយឆ្នាំ២០១៣៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print