នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទីមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានសមាគមអតីតយុទ្ធជន បានចុះសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

អាជ្ញាធរឱ្យដឹងថា ៖ គិតត្រឹមម៉ោងជាង១០ព្រឹកនេះ បងប្អូនប្រជាពលរដ្ឋនៅជាប់ព្រំដែន ដែលប្រឈមខ្លាំង មានចំនួនកើនឡើងជាង៣០០០នាក់ហើយ បានជម្លៀសមកទីសុវត្ថិភាព តាមរយៈការយកចិត្តទុកដាក់ពីអាជ្ញាធរ ។ ក្នុងនោះពលរដ្ឋដែលប្រឈមខ្លាំង គឺមានចំនួន៦ភូមិ។ ខ្លះចេញទៅស្រុកកំណើត ខ្លះទៅផ្ទះបងប្អូន និងភាគច្រើនមកកន្លែងសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំទទួលរួចជាស្រេចប្រកបដោយសុវត្ថិភាព ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print