ភ្នំពេញ ៖ កម្ពុជាតូច ប្រជាជនតិច សេដ្ឋកិច្ចក៏តូច ធៀបនឹងគេ ប៉ុន្តែសាមគ្គីជាតិកម្ពុជាគឺធំមិនចាញ់គេទេ ហើយនេះ ជាកម្លាំងចិត្តដ៏ធំ ជូនដល់កងទ័ពកំពុងការពារទឹកដីកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងដូច្នេះ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះទឹកចិត្តកងទ័ព របស់កម្ពុជាដែលមានស្មារតីមោះមុត សាមគ្គីគ្នា ។ ទាក់ទងនឹងការបិទច្រកព្រំដែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅភាគីថៃថា ថៃជាបិទជាឯកតោភាគី សូមថៃបើកជាឯកតោភាគីវិញចុះ កម្ពុជាមិនចចារដើម្បីសម្របសម្រួលឲ្យមានការ បើកច្រកវិញនោះទេ។ សម្តេចបានលើកឡើងថា ប្រសិនណាអ្នកបើកវិញជាឯកតោភាគី៥ម៉ោងក្រោយគឺ កម្ពុជានឹងបើកវិញភ្លាម ។
រឿងព្រំដែនជាការលេងល្ខោន ដើម្បីចំណេញនយោបាយ? សម្តេច ហ៊ុន ម៉ាណែត នឹកមិនស្មាន ដល់សោះដែលមាន ការ លើកឡើង បែបនេះ។ វាជារឿងមិនអាចទៅរួចឡើយ ប្រមុខ រដ្ឋាភិបាលបាន បញ្ជាក់តបថា រឿងបិទព្រំដែន បិទរបង មិនមែនជាការលេងសៀកនោះឡើយ។
សម្តេចធិបតីលើកថា អ្នករិះគន់អាចបន្ត រិះគន់ បាន ប៉ុន្តែសំណូម ពរកុំធ្វើអ្វី ដែលប៉ះពាល់ដល់ស្មារតីកងទ័ព ឬប៉ះពាលដល់ភាព ឈ្នះ របស់កម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ។
សម្ដេចធិបតី បញ្ជាក់ជាថ្មីថា ឱ្យតែជាពលរដ្ឋខ្មែរចង់ត្រប់មកពីថៃឆ្លងកាត់ច្រកព្រំដែន ទោះបីគ្មានឯកសារ សូមឱ្យគាត់ចូលមកកម្ពុជាហើយក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចាំជួយសម្រួល ៕
ដោយ ៖ សិលា