នាយករដ្ឋមន្រ្តីកម្ពុជា ជូនសារទៅថៃថា ចង់ឲ្យស្ថានភាពវិលដូចដើមវិញ គឺសាមញ្ញទេ!

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “បិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា” នារាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីកម្ពុជា ជូនសារទៅថៃថា ៖ ចង់ឲ្យស្ថានភាពវិលដូចដើមវិញ គឺសាមញ្ញទេ! ទាហានដែលបិទច្រកព្រំដែនឯកតោភាគី បើកឡើងវិញទៅ កម្ពុជានឹងបើកតាមក្រោយ!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តីមេយោធាជើងគោកភូមិភាគ២របស់ថៃ ដែលប្រកាសឱ្យកម្ពុជា «វ៉ៃយកដី» ជាសម្តីបញ្ឆេះសង្គ្រាម។ កម្ពុជា មិនមែនជាអ្នកសង្គ្រាមនិយមនោះទេ ព្រោះកម្ពុជា ធ្លាប់ជួបសង្គ្រាម តែមិនឱ្យនរណាជាន់នោះឡើយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់សាធារណជននៅទូទាំងប្រ ទេសទាំងអស់ សូមកុំធ្វើបាប ឬ រើសអើងចំពោះពលរដ្ឋថៃ ដែលកំពុងរស់នៅ និងប្រកបការងារផ្សេងៗនៅកម្ពុជា។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា សូមពលរដ្ឋកម្ពុជាទាំងអស់ កុំប្រព្រឹត្តដូចក្រុមជ្រុលនិយមថៃមួយចំនួនតូច ដែលមានការរើសអើងចំពោះពលរដ្ឋខ្មែរនៅថៃនោះអី។

ទាក់ទងនឹងការបិទច្រកព្រំដែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅភាគីថៃថា ថៃជាបិទជាឯកតោភាគី សូមថៃបើកជាឯកតោភាគីវិញចុះ កម្ពុជាមិនចចារដើម្បីសម្របសម្រួលឲ្យមានការ បើកច្រកវិញនោះទេ។ សម្តេចបានលើកឡើងថា ប្រសិនណាអ្នកបើកវិញជាឯកតោភាគី៥ម៉ោងក្រោយគឺ កម្ពុជានឹងបើកវិញភ្លាម៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print