រកឃេីញមានសារធាតុគីមីហាមឃាត់ Formalin​ ក្នុងគ្រឿងសមុទ្រ​ និង​សារធាតុគីមីហាមឃាត់​ Borax​ ក្នុងពពុះសណ្តែក​ សរុបចំនួន ៨.១០គីឡូក្រាម

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៥​ មន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប.ខេត្តបាត់ដំបង  បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ សហការជាមួយគណៈគ្រប់គ្រងផ្សារ បានចុះត្រួតពិនិត្យធ្វេីតេស្តបឋមលេី​គ្រឿងសមុទ្រ​ នំបញ្ចុក​ ពពុះសណ្តែក​ គុយទាវសរសៃធំ​ គុយទាវសរសៃតូច​ និងប្រហិតបៀក​ ចំនួន០៦​តូប​នៅក្នុងផ្សារថ្មី​ ស្ថិតក្នុងភូមិ១៣​មករា​ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

ជាមួយយុទ្ធនាការខាងលើនេះដែរ មន្ត្រីជំនាញបានដកយកគំរូចំនួន១០គំរូ​ ដែលក្នុងនោះមាន (Formalin ចំនួន៥គំរូ​ និង​Borax ចំនួន៥គំរូ) ដើម្បីពិនិត្យធ្វេីតេស្តបឋម ហើយជាលទ្ធផលយេីងរកឃេីញមានសារធាតុគីមីហាមឃាត់ Formalin​ ក្នុងគ្រឿងសមុទ្រ​ និង​ មានសារធាតុគីមីហាមឃាត់​ Borax​ ក្នុងពពុះសណ្តែក​ ដូចជា ,ដៃមឹក​ធំ​ ចំនួន ៤.៤០គីឡូក្រាម .មឹករំដួល​ ចំនួន​៣.២០គីឡូក្រាម ,ពពុះសណ្តែក​០.៥០គីឡូក្រាម សរុបចំនួន ៨.១០គីឡូក្រាម ។

...

ក្រោយធ្វេីតេស្តរកឃេីញមានសារធាតុគីមីហាមឃាត់ Formalin​ និង​ សារធាតុគីមីហាមឃាត់​ Borax​ មុខម្ហូបខាងលើត្រូវបានមន្រ្តីជំនាញដកហូតយកមកកំទេចចោលនៅសាខា​ ក.ប.ប.​ តាមនីតិវិធី និងបានធ្វេីកិច្ចសន្យាដល់អាជីវករដើម្បីបញ្ឈប់ការលក់គ្រឿងសមុទ្រដែលមានសារធាតុគីមីហាមឃាត់តទៅទៀតផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print