ផ្ទះ១៦ខ្នង,សាលាឆាន់០១ខ្នង រោងបាយវត្ត០១ខ្នង និងបង្គោលដាក់មេក្រូចំនួន០២រងការខូចខាតដោយខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង មានភ្លៀងធ្លាក់រាយប៉ាយលាយឡំជាមួយខ្យល់កន្រ្តាក់ បានបក់បោកអោយខូចខាតផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងនៅស្រុកមោងឬស្សី រួមជាមួយសាលាឆាន់ រោងបាយវត្ត និងបង្គោលដាក់មេក្រូ ផងដែរ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខូចខាតក្រោមឥទ្ធិពលនៃគ្រោះធម្មជាតិខ្យល់កន្ត្រាក់ខាងលើ សរុបមានចំនួន ១៦ខ្នង ក្នុងនោះក៏មានរបើកដំបូលសាលាឆាន់០១ខ្នង របើកដំបូលរោងបាយវត្ត០១ខ្នង និងបង្គោលដាក់មេក្រូវត្តចំនួន០២បង្គោលផងដែរ ស្ថិតនៅភូមិកោះថ្កូវ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

ទន្ទឹមនឹងគ្រោះធម្មជាតិខាងលើនេះដែរ មន្ត្រីអនុសាខាស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ត្រូវមានការប្រុងប្រយ័ត្នដើម្បីបង្ការ និងការពារហានិភ័យដែលបង្ករដោយគ្រោះធម្មជាតិនៅពេលភ្លៀងធ្លាក់តែងមានលាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print